Jose Mourinho ថា​មិន​ចង់​ធ្វើ​ជំនួញ​ជាមួយ Arsene Wenger ទេ​ និពន្ធដោយ : មុំ ពិទូរ្យ       August-25-2016, 8:19 pm         880

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Jose Mourinho ថា​មិន​ចង់​ធ្វើ​ជំនួញ​ជាមួយ Arsene Wenger ទេ​​ក្លិប​បិសាច​ក្រហម Manchester United បាន​បដិសេដ​សំណើ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal សម្រាប់​ការចង់បាន​ខ្សែការពារ Phil Jones ពីព្រោះ​អ្នកចាត់ការ​ទូទៅ​ថ្មី Man Utd លោក Jose Mourinho ថា​ខ្លួន​មិន​ចង់​ធ្ចើ​ជំនួញ​ជាមួយ​អ្នកចាត់ការ​ក្រុម Arsenal លោក Arsene Wenger នោះទេ​។​

​បន្ទាប់ពី​ការចរចា​វាង ក្លិប​Arsenal នឹង Valencia ដើម្បី​នាំយក​ខ្សែការពារ​កណ្តាល  Skhodran Mustafi ត្រូវបាន​ជាប់គាំង​នោះ លោក Arsene Wenger ក៏​ត្រឡប់មក​ចាប់អារម្មណ៍​ខ្សែការពារ Phil Jones របស់ Man Utd វិញ​ម្តង​។ ប៉ុន្តែ​ការចាប់អារម្មណ៍​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង ដែល​ចង់បាន​ខ្សែការពារ​រូបនេះ ត្រូវបាន​ក្រុម​បិសាច​ក្រហម ច្រានចោល បន្ទាប់ពី​លោក Jose Mourinho បោះសម្តី​ថា មិន​ចង់​មាន​ទំនាក់ទំនង​ជំនួញ​ជាមួយ​លោក Arsene Wenger ឡើយ​។​

​បើទោះបី​ជាមាន​ពាក្យសម្តី​យ៉ាងនេះ​ក៏ដោយ ប៉ុន្តែ​លោក Wenger ដែល​ដឹកនាំ Arsenal រយៈពេល​ជាង​២០​ឆ្នាំនេះ នៅតែ​សង្ឃឹមថា​អាច​ចរចា​នាំយក Phil Jones ពី Man Utd បាន​មុនពេល​ទ្វា​ដោះដូរ​កីឡាករ​ត្រូវ​បិទ​នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហិ៍​ក្រោយ​។​

​បច្ចុប្បន្ន Arsenal កំពុងមាន​បញ្ហា​កីឡាករ​របួស​ច្រើន​នាក់ ជាពិសេស​ខ្សែការពារ​កណ្តាល​តែម្តង​។ ហើយ​ខ្សែការពារ​ផ្សេងទៀត​ដែល Wenger កំពុង​ចាប់អារម្មណ៍​ដើម្បី​យកមក​ជួយ​ស្តា​ស្ថានការណ៍​ដ៏​យ៉ាប់យឺន​ឡើងវិញ​នោះ មានដូចជា ខ្សែការពារ Omer Toprak របស់ Bayer Leverkusen កីឡាករ Simon Kjaer របស់ Fenerbahce, Jose Fonte របស់ Southampton និង Jonny Evans របស់ West Brom ជាដើម​៕