នាយគ្រឿន ទម្លាយរឿងដែលលោកភ័យខ្លាចបំផុតក្នុងជីវិត

6 Videos


នាយ គ្រឿន គឺជាតារាកំប្លែង ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន គ្រាន់តែនៅក្នុងឆ្នាំ២០១៦នាយគ្រឿនទទួលថតរឿងជាច្រើន ស្ទើរតែរកពេលវេលាសម្រាកគ្មាន ។ ទន្ទឹងនិងការងារមមាញឹកនេះ នាយគ្រឿន ត្រូវបានគេអញ្ជើញឲ្យចេញទៅសម្តែងនៅក្រៅប្រទេសដូចជាមិត្តភក្តិរួមក្រុមដែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យស្តាយ គឺនាយគ្រឿន បែរជាបដិេសដមិនព្រមចេញទៅវិញ ផ្ទុយទៅវិញនាយ គ្រឿន បែរជានិយាយថា «មិនហ៊ានជិះយន្តទេ ព្រោះខ្លាចធ្លាក់ស្តាប់ » ។

នាយគ្រឿន ទម្លាយរឿងដែលលោកភ័យខ្លាចបំផុតក្នុងជីវិត

នាយគ្រឿន បាននិយាយចេញពីមាត់ផ្ទាល់ថា នាយពិតជាខ្លាចជិះយន្តហោះខ្លាំងណាស់ក្នុងមួយជីវិតនេះ «តាំងពីធំដឹងក្តីទើបតែបានជិះយន្តហោះម្តងកាលពីចូលឆ្នាំខ្មែរ គឺទៅសម្តែងនៅប្រទេសកូរ៉េ ខ្ញុំពិតជាភ័យនិងខ្លាចធ្លាក់យន្តហោះស្លាប់ណាស់ ព្រោះជិះយន្តហោះគឺជើងផុតដី មិនដឹងម៉េចម៉ាទេ តែសំណាងល្អអត់មានអីផង ។ អារម្មណ៍ពេលជិះយន្តហោះ គឺពិតជាតក់ស្លុតនិងភ័យខ្លាចណាស់ មិនដូចជិះឡានឡើយ ចឹងមានទើបមិនហ៊ានចេញទៅក្រៅដូចគេ ( សើច… ) ។

នាយគ្រឿន ទម្លាយរឿងដែលលោកភ័យខ្លាចបំផុតក្នុងជីវិត

នាយគ្រឿន មិនចេញទៅសម្តែងនៅក្រៅប្រទេសនោះទេ ទោះបីជាមានអ្នកធានាមកពីក្រៅប្រទេសជាច្រើន បានអញ្ជើញនាយចេញទៅក្រៅប្រទេសក្តី ។ នាយគ្រឿន បន្ថែមថា «ការងារនៅក្នុងស្រុកច្រើនហើយ ទោះមិនចេញទៅក្រៅក៏សប្បូរការងារធ្វើដែរ ម្យ៉ាងភាគច្រើនអ្នកដែលអញ្ជើញខ្ញុំចេញទៅក្រៅគឺគេហៅខ្ញុំតែម្នា្ក់ឯង ណាមួយគិតថា ខ្លួនមិនចេះភាសាផង ខ្លាចយន្តហោះផង ចឹងមានតែមិនទទួល » ។

នាយគ្រឿន ទម្លាយរឿងដែលលោកភ័យខ្លាចបំផុតក្នុងជីវិត

គ្រាន់តែប៉ុន្មានខែមុននេះ នាយគ្រឿន ទទួលថតរឿងជាច្រើន ស្ទើរតែរកពេលសម្រាកគ្មាន នាយគ្រឿន ពិតជារីករាយជាមួយការងារនេះខ្លាំង ទោះនឿយហត់បន្តិចតែពេញចិត្តនិងសប្បាយចិត្តដែលបានបំរើអារម្មណ៍បងប្អូន ៕

អាលីណា