ទូរសព្ទ​ដែល​អាច​​ទទួល​ការ​អាប់ដេត Android 7.0 Nougat

Android 7.0 Nougat បាន​ប្រកាស​ជា​ផ្លូវការ​ ទន្ទឹម​នឹង​នេះ​ក៏​មាន​ក្រុមហ៊ុន​ទូរសព្ទ​មួយ​ចំនួន​បាន​ចេញ​មុខ​បញ្ជាក់​ពី​ម៉ូដែល​ទូរសព្ទ​ដែល​អាច​នឹង​ទទួល​បាន​ការ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​​ក្នុង​ពេល​ឆាប់ៗ។

 

@ Sony

 

ទូរសព្ទ​ដែល​អាច​​ទទួល​ការ​អាប់ដេត Android 7.0 Nougat

 

​ប្រសិន​បើ​ទូរសព្ទ​​ម៉ូដែល​ Sony របស់​អ្នក​ស្ថិត​នៅ​ជំនាន់​ឆ្នាំ​ ២០១៥ ឬ ២០១៦ នោះ​អ្នក​នឹង​មាន​សំណាង​អាច​ទទួល​បាន​ការ​អាប់ដេត​ Android 7.0។ ម៉ូដែល​ទាំង​នោះ​រួម​មាន៖

 

- Xperia Z3+
- Xperia Z5
- Xperia Z4 Tablet
- Xperia Z5 Compact
- Xperia Z5 Premium
- Xperia X
- Xperia XA
- Xperia XA Ultra
- Xperia X Performance

 

​@ HTC

 

ទូរសព្ទ​ដែល​អាច​​ទទួល​ការ​អាប់ដេត Android 7.0 Nougat

 

ក្រុមហ៊ុន​ HTC ក៏​បាន​បញ្ជាក់​ពី​ទូរសព្ទ​ស៊េរី​ថ្មី​មួយ​ចំនួន​អាច​ទទួល​បាន​ការ​អាប់ដេត​ Android 7.0 ឆាប់ៗ​ រួម​មានHTC 10, HTC One A9 និង​ HTC One M9 រួម​ទាំង​ម៉ូដែល​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​បញ្ជាក់​ច្បាស់។

 

@ Samsung, LG, Motorola និង ក្រុមហ៊ុន​ដទៃ​ទៀត

 

ក្រៅ​ពី​ក្រុមហ៊ុន​ Sony និង HTC ក្រុមហ៊ុន​ទូរសព្ទ​ធំៗ​ដទៃ​ទៀត​មិន​បាន​បញ្ជាក់​ ពី​ការ​​បញ្ចេញ​ការ​អាប់ដេត​ Android 7.0 សម្រាប់​ទូរសព្ទ​​របស់​ខ្លួន​ឡើយ។ ប៉ុន្តែ​គេ​ដឹង​ថា​ឆាប់ៗ​នេះ​ LG នឹង​ប្រកាស​ទូរសព្ទ​ម៉ូដែល​ LG V20 ដែល​ជា​ទូរសព្ទ​ដំបូង​មាន​ដំឡើង​ Android 7.0 មក​ស្រាប់​ចេញ​ពី​ប្រអប់៕​

 

ចុច​អាន៖ Android 7.0 ចេញ​ផ្លូវ​ការ​ហើយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ RedmondPie​