អ្នក​លេង​ជង្គង់​ ឡុង​ សុភី​ ​ចង់​សង​សឹក​ រឿង​ សុភ័ណ្ឌ​

ក្នុង​នាម​ជា​ជើង​ខ្លាំង​ជួរ​មុខ​ផ្នែក​ប្រដាល់​សេរី​ម្នាក់​ដែរ​នៅ​ស្រុក​ខ្មែរ​ អ្នក​លេង​ជង្គង់​ ឡុង​ សុភី​ ចង់​សង​សឹក​នឹង​អ្នក​លេង​កណ្តាប់​ដៃ​​ រឿង​ សុភ័ណ្ឌ​ ប្រសិន​បើ​មាន​សង្វៀន​ប្រដាល់​ណា​មួយ​រៀប​ចំ​​ឲ្យ​ពួក​គេ​ជួប​គ្នា។

 

អ្នក​លេង​ជង្គង់​ ឡុង​ សុភី​ ​ចង់​សង​សឹក​ រឿង​ សុភ័ណ្ឌ​ឡុង សុភី

 

នៅ​ចាំ​បាន​ថា ការ​ប្រកួត​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ការ​​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ CNC​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ឡុង សុភី​ ត្រូវ​បាន​ជើង​ខ្លាំង​ចិត្ត​សឿង​ រឿង​ សុភ័ណ្ឌ​ វ៉ៃ​​សន្លប់​​​ក្នុង​ទឹក​ទី​២​តាម​រយៈ​កណ្តាប់​ដៃ​លឿន​លឿន​ដូច​រន្ទះ​ ហើយ​ សោភ័ណ្ឌ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ឈ្នះ​ ពេជ្រ សីហា​ដើម្បី​គ្រង​ខ្សែ​ក្រវាត់។

 

ស្លាក់​ស្នាម​បរាជ័យ​ដ៏​អាម៉ាស់​នេះ​ ឡុង សុភី​ហាក់​មិន​អស់​ចិត្ត​ឡើយ​​ដែល​ភ្លាត់​ចាញ់​ រឿង សោភ័ណ្ឌ​ដែល​ធ្លាប់​ចាញ់​រូប​គេ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ជាតិ។ ប្អូន​ប្រុស​របស់​ ឡុង សាលវ័ន្ត​រូប​នេះ​នៅ​តែ​ចិញ្ចឹម​ចង់​សង​សឹក​ និង​សាង​កេរ្តិ៍​របស់​ខ្លួន​ឡើយ​វិញ។ កីឡាកររូប​នេះ​និយាយ​ថា  ៖«បាទ​បើ​មាន​ឱកាស​ចង់​សង​សឹក​ដែរ​ តែ​ប្រហែល​គេ​មិន​ដាក់​ឲ្យ​ជួប​គ្នា​ទេ»។

 

 អ្នក​លេង​ជង្គង់​ ឡុង​ សុភី​ ​ចង់​សង​សឹក​ រឿង​ សុភ័ណ្ឌ​រឿង សោភ័ណ្ឌ

 

អ្នក​ទាំង​ពីរ​ជា​អ្នក​ប្រដាល់​កម្ពុជា​ជួរ​មុខ​ និង​មាន​អ្នក​គាំទ្រ​ច្រើន​ដូច​គ្នា​ ហើយ​អ្នក​គាំទ្រ​មួយ​ចំនួន ក៏​ដូច​ជា​អ្នក​រៀប​ចំ​កម្មវិធី​ប្រដាល់​ខ្លះ​ទំនង​ជា​មិន​ចង់​ឲ្យ​ពួក​គេ​វ៉ៃ​គ្នា​​ក្នុង​នាម​ជា​កីឡាករ​កម្ពុជា​ខ្លាំង​ដូច​គ្នា។ មែន​ទែន​ទៅ អ្នក​ទាំង​ពីរ​ត្រៀម​តែ​កម្លាំង​ និង​សមត្ថភាព​សម្រាប់​ការ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​ដូច​ជា​ថៃ​ប្រសើរ​ជាង​ដែល​ពួក​គេ​មក​វ៉ៃ​នៅ​ស្រុក​ខ្មែរ​រាល់​សប្តាហ៍​ ហើយ​រក​កីឡាករ​កម្ពុជា​ល្អ​ទទួល​ស្វាគមន៍​ពួក​គេ​មិន​ចង់​គ្រប់​គ្រាន់​ផង​នោះ៕

 

ឡុង​ សុភី​នឹ​ឡើង​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​នៅ​ថ្ងៃទី​២៨​ ខែ​សីហា​ ឆ្នាំ​២០១៦​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ហើយ​កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ដណ្ដើម​ខ្សែ​ក្រវាត់​មួយ​ទៀត​អំឡុង​ខែ​កញ្ញា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ៕

 

អត្ថបទ៖ នួន ស៊ីណា​