CR7 ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​ លើក​ទី​២​ក្នុង​អាជីព

Cristiano Ronaldo ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​របស់​ក្លឹប​ Real Madrid ​​បាន​ឈ្នះ​ពាន​កីឡាករ​លេង​ល្អ​បំផុត​នៅ​អឺរ៉ុប​ (UEFA Best Player in Europe) ​ជា​លើក​ទី​២​ក្នុង​អាជីព​របស់​ខ្លួន​ ដោយ​ឈ្នះ​​ឆ្នោត​លើ​មិត្ត​រួម​ក្លឹប​ Gareth Bale ​និង​ Antoine Griezmann ​របស់​ក្លឹប​​ Atletico Madrid។

 

CR7 ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​ លើក​ទី​២​ក្នុង​អាជីព

Cristiano Ronaldo ខ្សែបម្រើប្រយុទ្ធក្រុម Real Madrid

 

Ronaldo វ័យ​៣១​ឆ្នាំ ដែល​ឈ្នះ​ពាន​នេះ​លើក​ដំបូង​នៅ​ឆ្នាំ​២០១៤ ​ជា​អ្នក​ស៊ុត​បាល់​ប៉េណាល់ទី​គ្រាប់​ជ័យ​ជម្នះ​ជួយ​ឲ្យ​ Real ឈ្នះ​ Atletico ​លើក​ពាន​ UEFA Champions League ​កាល​ខែ​ឧសភា ​និង​ស៊ុត​១៦​គ្រាប់ ត្រឹម​១២​ប្រកួត​ក្នុង​ពាន​រង្វាន់​កំពូល​អឺរ៉ុប​នេះ។ CR7 ក៏​បាន​ជួយ​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​​​ឈ្នះ​ពាន Euro 2016 ​និង​ស៊ុត​បាន​៣​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​នោះ​ផង​ដែរ។

 

CR7 ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​ លើក​ទី​២​ក្នុង​អាជីព

Gareth Bale (ឆ្វេង), Ronaldo និង​ Antoine Griezmann

 

សរុប​គ្រាប់​បាល់​ទាំង​អស់​ អតីត​​តារា​ឆ្នើម​ក្រុម​បិសាច​ក្រហម​ Manchester United ​រូប​នេះ​ ស៊ុត​បាន​៥៤​គ្រាប់​​​រដូវ​កាល​មុន​នៅ​ La Liga, UEFA Champions League និង​ Euro 2016។

 

“វា​​ជា​កិត្តិយស​ដ៏​ធំធេង​មួយ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកសារព័ត៌មាន​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ។ មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​​គឺ​សំខាន់​ណាស់។ ខ្ញុំ​ខំ​ប្រឹង​ខ្លួន​ខ្ញុំ ប៉ុន្តែ​បើ​គ្មាន​មិត្ត​រួម​ក្រុម​ជួយ​ទេ នេះ​មិន​អាច​កើត​ឡើង​បាន​​ឡើយ។ ខ្ញុំ​សូម​អរគុណ​ដល់​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ទាំង​នៅ​ Real Madrid និង​ព័រទុយហ្គាល់”។ Ronaldo បាន​ថ្លែង៕

 

CR7 ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​ លើក​ទី​២​ក្នុង​អាជីព

 

CR7 ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​ លើក​ទី​២​ក្នុង​អាជីព

 

CR7 ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​ លើក​ទី​២​ក្នុង​អាជីព

 

CR7 ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​ លើក​ទី​២​ក្នុង​អាជីព

 

CR7 ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​ លើក​ទី​២​ក្នុង​អាជីព

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal