Rain ទម្លាក់​តម្លៃ​ខ្លួន​៥០​%​ពេល​មក​សម្ដែង​នៅ​វៀតណាម

ព័ត៌មាន​លំអិត​ទាក់ទង​នឹង​វត្តមាន​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ Rain ក្នុង​កម្មវិធី​ប្រឡង​បវរកញ្ញា​វៀតណាម​២០១៦​ត្រូវ​បាន​បង្ហើប​នា​ពេល​ថ្មី​ៗ​នេះ។

 

Rain ទម្លាក់​តម្លៃ​ខ្លួន​៥០​%​ពេល​មក​សម្ដែង​នៅ​វៀតណាម

 

កាល​ពី​ថ្ងៃ​ទី ២៥​ខែ​សីហា កន្លង​ទៅ​នេះ លោក Hoang Nhat Namអ្នក​ដឹក​នាំ​កម្មវិធី​ប្រឡង​បវរកញ្ញា​វៀតណាម​បាន​ទម្លាយ​ពី​ព័ត៌មាន​លំអិត​ទាក់ទិន​នឹង​ការ​សម្ដែង​របស់​កំពូល​តារា​ចម្រៀង​កូរ៉េ Rain នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន។ តាម​នោះ​ដែរ ម្ចាស់​បទ “La Song” នឹង​មាន​មុខ​នៅ​ទីក្រុង​ហូជីមិញ​នៅ​ថ្ងៃ​ទី​២៧​ខែ​សីហា។

 

លោក​នឹង​ធ្វើ​ដំណើរ​ដោយ​ប្រើ​អាកាសចរណ៍ Vietnam Airline ខុស​ពី Korea Air ដូច​សព្វ​មួយ​ដង។ តារា​ចម្រៀង​និង​សម្ដែង​វ័យ​៣៤​ឆ្នាំ​នឹង​មាន​កង​ការពារ​៣០​នាក់​កំឡុង​ពេល​លោក​ស្នាក់​នៅ​ប្រទេស​នេះ។ តាម​ការ​គ្រោង​ទុក តួ​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” នឹង​ត្រលប់​ទៅ​កូរ៉េ​វិញ​នៅ​ថ្ងៃ​ទី ២៩​ខែ​សីហា។

 

Rain ទម្លាក់​តម្លៃ​ខ្លួន​៥០​%​ពេល​មក​សម្ដែង​នៅ​វៀតណាម

 

អ្នក​ដឹក​នាំ​ខាង​លើ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា តារា​ចម្រៀង​កើត​ឆ្នាំ​១៩៨២ បាន​បញ្ចុះ​តម្លៃ​ខ្លួន​ពាក់​កណ្ដាល​នៅ​ពេល​ដឹង​ថា​នេះ​គឺ​ជា​កម្មវិធី​លំដាប់​ថ្នាក់​ជាតិ​៖ “តម្លៃ​ខ្លួន​សម្ដែង​នៅ​ក្រៅ​ប្រទេស​របស់ Rain គឺ​ខ្ពស់​គួរ​សម តែ​នៅ​ពេល​ដឹង​ថា​នេះ​គឺ​ជា​កម្មវិធី​លំដាប់​ថ្នាក់​ជាតិ គេ​បាន​ស្ម័គ្រ​ចិត្ត​បញ្ចុះ​ពាក់​កណ្ដាល”។

 

លើស​ពី​នេះ​ដែរ តារា​ត្របក​ភ្នែក​មួយ​ជាន់​រូប​នេះ​ចង់​សម្ដែង​ឲ្យ​បាន​ច្រើន យ៉ាងណាក៏ដោយ ដោយ​សារ​តែ​ពេល​វេលា​មាន​កំណត់ Rain នឹង​សម្ដែង​បាន​តែ​៣​បទ​តែ​ប៉ុណ្ណោះ។ គួរ​បញ្ជាក់​ផង​ដែរ ​សំបុត្រ​ចូល​ទស្សនា​វគ្គ​ប្រឡង​ផ្ដាច់​ព្រ័ត្រ​បវរកញ្ញា​វៀតណាម​គឺ​មាន​តម្លៃ​ចាប់ពី៣ទៅ២៥​លាន​ដុង (១៥០ទៅ១១០០​ដុល្លារ)៕

 

Rain ទម្លាក់​តម្លៃ​ខ្លួន​៥០​%​ពេល​មក​សម្ដែង​នៅ​វៀតណាម

 

Rain ទម្លាក់​តម្លៃ​ខ្លួន​៥០​%​ពេល​មក​សម្ដែង​នៅ​វៀតណាម

 

ចុចអាន៖ខ្សែ​ជីវិត​ជូរចត់​និង​ត្រូវ​គេ​រើស​អើង​របស់ Rain កាល​ពី​ក្មេង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14