ត្រឹម​មនុ​ស្សបង​លួច​ស្រឡាញ់ (ភាគ​បញ្ចប់)

ក្រោយ​ពី​ការ​ឆោឡោ​បាត់​កូន​ក្រមុំ ប្រាថ្នា​កាន់តែ​ពិបាក​ចិត្ត​ ព្រោះ​បារម្ភ​ពី​អា​ដា​ផង អាណិត​អ្នក​មាន​គុណ​ដែល​ខំ​រីករាយ​នឹង​ថ្ងៃ​មង្គល​ការ​កូន​ទាំង​ពី ជា​ពិសេស​ចិត្ត​នេះ​មិន​ស្ដាប់​បញ្ជា​នៅ​លួច​គិត​អាណិត​នាថ​តែ​ម្ដង។
ដូច្នេះ​គេ​ខំ​បើក​រថយន្ត​រក​អា​ដា​គ្រប់​ទីកន្លែង។ នៅ​ឯ​ផ្ទះ​លោក​ពិសិដ្ឋ ប៉ា​របស់​អា​ដា និយាយ​ទៅកាន់​ភរិយា​ខ្លួន​ទាំង​មិន​សប្បាយ​ចិត្ត៖
«កូន​នេះ វា​លក់​មុខ​ម៉ែឪ​ណាស់! ឃើញ​វា​ស្រឡាញ់​ប្រាថ្នា​ខ្លាំង ម៉ែឪ​ខំ​ទៅ​ជួយ​សម្រួល​ធ្វើ​ម៉េច​ឲ្យ​ប្រាថ្នា​ព្រម​ការ​ដោយ​កុហក​ថា ​អា​ដា​មាន​ជំងឺ​ប្រចាំ​កាយ ​មិន​អាច​ពិបាកចិត្ត​បាន​ទេ អាច​ប៉ះពាល់​ដល់​ជីវិត! ខំ​ទៅ​និយាយ​នឹង​អ៊ំប្រុស អ៊ំ​ស្រី​វា គេ​យល់ព្រម​ជួយ​ឲ្យ​បាន​រៀបការ​ហើយ ឥលូវ​បែរ​ជា​វា​ឆ្កួត​រត់ចោល​រោងការ​ទៅវិញ!»

 

លោកស្រី​ចិន្តា​ភរិយា​លោក​ពិសិដ្ឋ​ដកដង្ហើម​ធំ៖
«បើ​ថា​យើង​បង្ខំចិត្ត​កូន​ឲ្យ​ការ​ហើយ​កូន​រត់ចោល​នោះ សម​ថា​ជា​កំហុស​យើង ចឹង​កូន​ដា​រត់​ចុះ! តែ​នេះ​ជា​បំណង​របស់​កូន​សោះ!»
គ្រា​នោះ​ប៉ា​របស់​ប្រាថ្នា​ក៏​លូក​មាត់៖
«ខ្ញុំ​ស្ដាយ​កូន​ដា​ណាស់ ព្រោះ​កូន​ដា​ជា​មនុស្ស​ល្អ ស្រឡាញ់​ប្រាថ្នា​ខ្លាំង តាម​យក​ចិត្ត​ប្រាថ្នា​គ្រប់យ៉ាង​ជិត​៥​ឆ្នាំ​មក​នេះ ដើម្បី​ជួយ​កូន​ប្រាថ្នា​បំភ្លេច​នារី​ម្នាក់​ដែល​គេ​លួច​ស្រឡាញ់ ទើប​ខ្ញុំ​ខំ​ជួយ​កុហក​និង​សម្រួល​ឲ្យ​កូន​ព្រម​រៀបការ​នឹង​អា​ដា! ឥលូវ​ខកចិត្ត​អស់!»

 

ម៉ាក់​ប្រាថ្នា​ក៏​បន្ត៖
«ចឹង​បាន​ថា ការ​រៀប​ការ​ទាល់​តែ​មាន​ចិត្ត​ស្រឡាញ់​ទាំង​សងខាង! មិនមែន​យើង​ម៉ែឪ
ថា​ឲ្យ​កូន​ការ ចិត្ត​កូន​គេ​ព្រម​តាម​យើង​ទេ! ហើយក៏​មិន​មែន​ម៉ែ​ឪ​ឃើញ​ពន្លឺ​ថ្ងៃ​មុន មាន​បទ​ពិសោធន៍​ច្រើន​ជាង​ចេះ តែ​រើស​គូ​ឲ្យ​កូន​ត្រូវ​នោះ ដែរ!»
ប៉ា​ប្រាថ្នា​កាត់៖
«រឿង​នេះ​សមតែ​ប្រាថ្នា​ជា​អ្នក​រត់ចោល​រោងការ តែ​បែរ​ជា​កូន​ដា​ទៅ​វិញ! ខ្ញុំ​មិន​យល់​ទេ!»

 

ចុច​អាន​ភាគ​បញ្ចប់…

 

ត្រឹម​មនុ​ស្សបង​លួច​ស្រឡាញ់ (ភាគ​បញ្ចប់)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ