កំហុស​​​៥​យ៉ាង​ ធ្វើ​ឲ្យ​​សរសៃ​សក់​ខូច​ដោយ​មិន​​ដឹង​ខ្លួន

សក់​​​​​​ដុះ​វែង​​​ និង​​ក្រាស់​​​ជា​បំណង​​​ប្រាថ្នា​របស់​សុភាព​​​បុរស​នារី​ទូទៅ​ ​​ដើម្បី​​ជួយ​បន្ថែម​សម្រស់​ និង​ភាព​ទាក់ទាញ​​មួយ​កម្រិត​ទៀត​​​។ សក់​​​​​​ដុះ​ច្រើន​​​ក៏​ជា​ផ្នែក​មួយ​​បញ្ជាក់​ថា​​​​​ ​អ្នក​កំពុង​មាន​សុខភាព​​​​​​រាងកាយ និង​​​ផ្លូវ​​ចិត្ត​​ល្អ​ដែរ។

 

​សុភាព​​​នារី​​មួយ​ចំនួន​​​មាន​សក់​​វែង​​ក្រាស់​ល្អ​តាំង​ពី​កំណើត ​បែរជាចាប់​ផ្ដើម​​​​​​​ជ្រុះ​​​​​​ពេល​​​​​​​​​​​ធំ​ពេញ​វ័យទៅ​វិញ​​​​​ បន្ទាប់ពី​លេង​ម៉ូត​​ ​​​និង​​ប្រើ​​​គ្រឿង​​តុបតែង​មិនបាន​ត្រឹមត្រូវ។​ ​​មូល​ហេតុ​​​ ៥​យ៉ាងខាង​ក្រោម​​​នេះ​​ បាន​ធ្វើ​​ឲ្យ​សរសៃ​សក់របស់​លោក​អ្នក​​ជ្រុះ​​​​បន្តិច​ម្ដងៗ​​​​​​រៀងរាល់​ថ្ងៃ​​​ ​បើ​មិន​បាន​​ការពារ​ទប់​ស្កាត់​​​​​​​​​ទាន់​ពេល​វេលា អ្នក​នឹង​​​ជ្រុះ​​​​​​​រហូត​​ដល់​អស់​សក់​ចង​ជា​មិន​ខាន។​​

 

១.​​កៀប​ ឬ​អូស​សក់​​រាល់ថ្ងៃ

​អ្នក​មិន​ត្រូវ​​កៀប​​​សក់​​ជា​​មួយ​​កម្ដៅ​​​​​ក្ដៅ​រាល់ថ្ងៃ​​​​​​ទេ ​​ព្រោះ​វា​អាច​​​​​​ឲ្យ​​​​​សរសៃ​សក់​ស្រួយ​​ ប្រេះ​បែក​ចុង ​និង​​​​​គ្មាន​សំណើម​​។ ពេល​​​សក់​ស្ងួត ​​​​នោះ​វា​នឹង​ងាយ​​​​​ដាច់​ ​និង​ជ្រុះ​​យ៉ាង​ងាយ​​បំផុត។ ​​​​​បើ​​ចាំបាច់​​​​​​​​​មិន​អាច​​ខាន​បាន ​​​អ្នក​​​អាច​​​​​​កៀប​​​​​ជាមួយ​កម្ដៅ​​ទាប​ល្មម​​បាន​ហើយ។​

 

កំហុស​​​៥​យ៉ាង​ ធ្វើ​ឲ្យ​​សរសៃ​សក់​ខូច​ដោយ​មិន​​ដឹង​ខ្លួន

 

 

២. កក់​សាប៊ូ​​​​​​​​ដដែល​ៗ

​​​អ្នក​ប្រហែល​​គិត​ថា​​​ សរសៃ​សក់​​របស់​​អ្នក​​​ស៊ី​គ្នា​​ជាមួយ​​ប្រភេទ​សាប៊ូ​បែប​នេះ​ ​ដូច្នេះ​​អ្នក​​​​តែង​តែ​ប្រើ​វា​​​​​ជាប់​ជាប្រចាំ​​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប៉ុន្តែ​​​​អ្នក​ជំនាញ​រក​ឃើញ​ថា​​​​ប្រការ​នេះ​មិន​ល្អ​ឡើយ​។​ ​អ្នក​​ត្រូវ​តែ​​ដូរ​ប្រភេទ​​សាប៊ូ​​​​​​​​​​​​​​​​​​​​​​ទៅ​តាម​​​​សុខភាព​​សក់​​ ពេល​វា​ត្រូវ​ការ​​ដូច​ជា​​សាប៊ូ​កម្ចាត់​អង្គែ ​ឬ​ការពារ​សក់​ជ្រុះ​ជា​ដើម​។

 

កំហុស​​​៥​យ៉ាង​ ធ្វើ​ឲ្យ​​សរសៃ​សក់​ខូច​ដោយ​មិន​​ដឹង​ខ្លួន

 

 

៣. ​ប្រើ​ផលិតផល​​​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ

​​​​​​​​​​​​​​​មាន​ស្រ្តី​ជាច្រើន​​​​​ បាន​ប្រើប្រាស់​​​សាប៊ូ​កក់​សក់​ ​​ម៉ាស៊ីន​​ផ្លុំ​សក់ ​​ប្រដាប់​កៀបសក់​​ ឬ​ប្រេង​​លាប​សក់​​​​​ជា​ច្រើន​​មុខ​​ក្នុង​​មួយថ្ងៃ។ ការ​ប្រើ​​ផលិតផល​ចម្រុះ​​​​​​គ្នា​​​​​​​​​បែប​នេះ​​ ​ធ្វើ​ឲ្យ​វា​ទទួល​រង​ប្រតិកម្ម​គីមី​​​​​ផ្សេងៗ​​គ្នា​​ច្រើន​​​មុខ​ ដែល​បណ្ដាល​​ឲ្យ​​​​​​ខូច​​​​​​ដល់​សរសៃសក់។

 

កំហុស​​​៥​យ៉ាង​ ធ្វើ​ឲ្យ​​សរសៃ​សក់​ខូច​ដោយ​មិន​​ដឹង​ខ្លួន

 

 

៤. ចង់​សក់​តឹង​​​​ពេក

​ពេល​អ្នក​ចង​សក់​​​ជា​​ម៉ូត​កន្ទុយ​សេះ​ ​​ឬ​ក្រង​​តឹងណែន​​​​ ​មាន​ន័យ​ថា​​​​អ្នក​កំពុង​​​​ព្យាយាម​ដាក់​សម្ពាធ​​​​​​ខ្លាំង​​ទៅ​លើ​សរសៃ​សក់ និង​ឫស​សក់ ដែល​ធ្វើ​​ឲ្យ​វា​​ដាច់​​​​​​​​​ និង​រលើង​ឫស​ភ្លាម​​​ៗ​តែម្ដង។

 

កំហុស​​​៥​យ៉ាង​ ធ្វើ​ឲ្យ​​សរសៃ​សក់​ខូច​ដោយ​មិន​​ដឹង​ខ្លួន

 

 

៥. ​ប្ដូរ​ពណ៌​សក់​​ញឹក​ញាប់

​ការ​លាប​ពណ៌​សក់​​​​​​​​​ច្រើន​​បែប ធ្វើ​ឲ្យ​សក់​​​​​​​​ប្រឈម​នឹង​ប្រតិកម្ម​​គីមី​ច្រើន​ប្រភេទ​ ដែល​មិន​ត្រឹម​តែ​ប៉ះពាល់​​​​​ដល់​សក់​​​ទេ​ ថែម​ទាំង​​ស្បែក​ក្បាល​ទៀត​ផង។ បើ​ចង់​​ប្ដូរ​ពណ៌​​​​​​​​​​គួរ​​តែ​​ធ្វើ​ឡើង​ក្នុង​កម្មវិធី​ចាំបាច់​​ណាមួយ​​ ឬ​យូរ​ៗ​ម្ដង​​​ជា​​ប្រការ​ល្អ​បំផុត៕​​​​​​​​​​​​

 

កំហុស​​​៥​យ៉ាង​ ធ្វើ​ឲ្យ​​សរសៃ​សក់​ខូច​ដោយ​មិន​​ដឹង​ខ្លួន

 

 

ចុចអាន៖ វិធី​​​​​កម្ចាត់​​ស្នាម​ជាំខ្មៅ​ដោយ​​កម្ដៅ​ថ្ងៃ​​លើ​ស្បែក​

ចុចអាន៖ រឿង៧​​យ៉ាង​ ស្ត្រី​​​ពពោះ​​គួរ​ធ្វើដើម្បី​​ឲ្យ​កូន​​​ឆ្លាត

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​ Magforwomen