Ronaldo និង Hegerberg ឈ្នះ​ពាន Best Player ប្រចាំ​អឺរ៉ុប​ និពន្ធដោយ : ថ្មីៗ       August-26-2016, 6:30 am         182

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Ronaldo និង Hegerberg ឈ្នះ​ពាន Best Player ប្រចាំ​អឺរ៉ុប​កីឡាករ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo ខ្សែប្រយុទ្ធ​ក្លិប Real Madrid និង​កីឡាការិនី​ន័​រវេ​ស Ada Hegerberg។ រូបថត UEFAកីឡាករ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo ខ្សែប្រយុទ្ធ​ក្លិប Real Madrid  និង​កីឡាការិនី​ន័​រវេ​ស Ada Hegerberg បានឈ្នះ​ពាន​កីឡាករ​-​កីឡាការិនី​ឆ្នើម​ប្រចាំ​អឺរ៉ុប​សម្រាប់​រដូវ​កាល ២០១៥/១៦ ។ ពិធី​ប្រកាស​ជ័យលាភី បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែសីហា ក្រោយ​ការចាប់​ឆ្នោត​រើស​ពូ​ល​ក្នុង​ក្របខណ្ឌ EUFA Champions League នៅ Monaco​។​
Ronaldo និង Hegerberg ឈ្នះ​ពាន Best Player ប្រចាំ​អឺរ៉ុប​ និពន្ធដោយ : ថ្មីៗ       August-26-2016,  6:30 am         182
Cristiano Ronaldo ឈ្នះ​ពាន UEFA Best Player in Europe ជា​លើក​ទី​ពីរ ដោយបាន​សំឡេងគាំទ្រ​ជាង​ខ្សែប្រយុទ្ធ​វេ​លស៍ Gareth Bale ដែលជា​មិត្ត​រួម​ក្រុម Real Madrid និង​ខ្សែប្រយុទ្ធ​បារាំង Antoine Griezmann នៃ​ក្លិប Atletico Madrid​។​

​ពានរង្វាន់​នេះ ត្រូវ​ជ្រើសរើស​ដោយ​ក្រុមអ្នកកាសែត​នៃ​ប្រទេស​ជា​សមាជិក​ចំនួន​៥៥​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​។ Ronaldo តាម​ស្មើ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi ក្នុងការ​ឈ្នះ​ពាន Best Player in Europe ចំនួន​២​លើក បើ​គិត​ចាប់តាំងពី​រដូវ​កាល ២០១០-១១ មក​។​

​សម្រាប់​ពាន Best Women’s Player in Europe ខ្សែប្រយុទ្ធ​ន័​រវេ​ស Ada Hegerberg ដែល​លេង​ឲ្យ​ក្លិប Lyon របស់​បារាំង ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​កីឡាការិនី​បារាំង Amandine Henry ដែល​ចេញពី Lyon ទៅ​ក្លិប Portland និង​កីឡាការិនី​អាល្លឺម៉ង់ Dzsenifer Marozsan ដែល​ទើប​ផ្ទេរ​ពី​ក្លិប Frankfurt ទៅ Lyon​។​
Ronaldo និង Hegerberg ឈ្នះ​ពាន Best Player ប្រចាំ​អឺរ៉ុប​ និពន្ធដោយ : ថ្មីៗ       August-26-2016,  6:30 am         182
​នា​រដូវ​កាល​កន្លងមក Hegerberg បាន​ជួយ Lyon ឈ្នះ​ពាន​ចំនួន​៣ គឺ​ពាន​នៅ​ក្របខណ្ឌ​កំពូល ពាន Champions League និង​ពាន Coupe de France៕