ចាប់​ឆ្នោត​ UCL វគ្គ​ចែក​ពូល៖ Man City របស់​ Pep ប៉ះ​​ Barcelona

លទ្ធផល​ចាប់​ឆ្នោត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​​កាល​ពី​យប់​មិញ​ ខណៈ​ដែល​​​ក្រុម​ Manchester City ​របស់​អ្នកចាត់ការ​ Pep Guardiola ​​​ស្ថិត​នៅ​ពូល​ C ជាមួយ​ក្រុម​​យក្ស​អេស្ប៉ាញ​ FC Barcelona ដែល​ជា​ក្រុម​​ចាស់​របស់​លោក។

 

ចាប់​ឆ្នោត​ UCL វគ្គ​ចែក​ពូល៖ Man City របស់​ Pep ប៉ះ​​ Barcelona

Pep Guardiola អ្នកចាត់ការក្រុម Manchester City

 

Pep ​ដែល​​ធ្លាប់​ជួយ​ឲ្យ​ Barca ឈ្នះ​ពាន​ UEFA Champions League ៣​ដង ក្នុង​នាម​ជា​កីឡាករ​ និង​​អ្នកចាត់ការ​ ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​មេឃ​ខៀវ​ Man City ​ទៅ​កីឡដ្ឋាន​ Nou Camp ​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​ខាង​មុខ។

 

ចាប់​ឆ្នោត​ UCL វគ្គ​ចែក​ពូល៖ Man City របស់​ Pep ប៉ះ​​ Barcelona

 

ចាប់​ឆ្នោត​ UCL វគ្គ​ចែក​ពូល៖ Man City របស់​ Pep ប៉ះ​​ Barcelona

 

រីឯ​ក្រុម​ជើង​ឯក​ Premier League ​​កញ្ជ្រោង​ខៀវ​ Leicester City ​ស្ថិត​នៅ​ពូល​ G ​​ដែល​នឹង​ត្រូវ​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ​ជា​លើក​ដំបូង​ ធ្វើ​ដំណើរ​ទៅ​ប៉ះ​ក្រុម​ជើង​ឯក​បែលហ្សិក​ Bruges ​នៅ​ថ្ងៃ​ទី​១៤ ខែ​​​កញ្ញា ខណៈ​ដែល​ពួកគេ​ នឹង​ត្រូវ​ប៉ះ​ក្រុម​ FC Porto និង​ FC Copenhagen ​ជា​បន្ត​បន្ទាប់។

 

ចំណែក​ឯ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ស្ដេច​ស Real Madrid ​ស្ថិត​នៅ​ពូល​ F ជាមួយ​ក្រុម​ Borussia Dortmund  ​របស់​អាល្លឺម៉ង់, Sporting Lisbon របស់​ព័រទុយហ្គាល់ និង​​ក្រុម​ជើង​ឯក​​ប៉ូឡូញ Legia Warsaw៕

 

* លទ្ធផល​ចាប់​ឆ្នោត​វគ្គ​ចែក​ពូល​ទាំង​អស់​គឺ៖

 

ចាប់​ឆ្នោត​ UCL វគ្គ​ចែក​ពូល៖ Man City របស់​ Pep ប៉ះ​​ Barcelona

 

តើ​ប្រិយមិត្ត​គិត​ថា ពូល​មួយ​ណា​តាន​តឹង​ជាង​គេ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail