បុរស​ឥណ្ឌា​សែង​​​សព​​​ប្រពន្ធ​​​​​ពី​មន្ទីរពេទ្យ​​ទៅ​ផ្ទះ​ជាង​​​១២​គីឡូម៉ែត្រ

​​​បុរស​​ជនជាតិ​​ឥណ្ឌា​​ម្នាក់​​កំពុង​​​​ធ្វើ​​ឲ្យ​​​​​គ្រប់​គ្នា​​​​​​សង្វេគ​ចិត្ត​​​​​អាណិត​ឥត​ឧបមា​​​ ​បន្ទាប់​ពី​​លីសែង​សាកសព​​ប្រពន្ធ​​ដាក់​លើ​ស្មា​ ​​ដើរ​​​តាម​ថ្នល់​ជាតិ​​​​​​ពី​មន្ទីរ​ពេទ្យ​​​​ទៅ​ផ្ទះ​​វិញ​​​​បាន​ចម្ងាយ​ប្រមាណ​ជាង​ ១២​គីឡូម៉ែត្រ។

 

បុរស​ឥណ្ឌា​សែង​​​សព​​​ប្រពន្ធ​​​​​ពី​មន្ទីរពេទ្យ​​ទៅ​ផ្ទះ​ជាង​​​១២​គីឡូម៉ែត្រ

 

 

បុរស​រូប​នេះ​មាន​ឈ្មោះ​ Dana Majhi ​មាន​ប្រពន្ធ​​ឈ្មោះ​ Amang អាយុ​ ៤២​ឆ្នាំ​​​ បាន​​ស្លាប់​ដោយ​សារ​ជំងឺ​របេង​​​​​នៅ​​មន្ទីរពេទ្យ​ស្រុក​​​ ក្នុង​ទីក្រុង​​ Bhawanipatna រដ្ឋ​ Orissa​ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​​ថ្មីៗ​នេះ។

 

លោក​ Majhi ​និយាយ​ថា ​​​​​​​ភូមិ​​​​របស់​គាត់​​នៅ​ឆ្ងាយ​​ពី​មន្ទីរ​​ពេទ្យ​​​​​ប្រមាណ​​ ៦០​គីឡូម៉ែត្រ ​ធ្វើ​ឲ្យ​គាត់​ពុំ​មាន​លទ្ធភាព​​​​​បង់​ថ្លៃ​ ជួល​​រថយន្ត​​​​ពេទ្យ​ដឹក​​សាកសព​ត្រលប់​​ទៅ​ផ្ទះ​វិញ​ឡើយ។

 

​ប្រពន្ធ​​​បុរស​​ក្រី​ក្រ​ខាង​លើ​​ ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​​កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៣​សីហា និង​​ផុត​ដង្ហើម​​នៅ​យប់​​នោះ​តែ​ម្ដង។ ​​​បើ​តាម​​​បុគ្គលិក​ពេទ្យ​​​​លោក​ Brahma ​និយាយ​ថា​​​​​ លោក​ Majhi បាន​យក​សាកសព​ប្រពន្ធ​គាត់​ទៅ​​ ​ដោយ​មិន​បាន​ប្រាប់​​​​បុគ្គលិក​​ពេទ្យ​ណា​​ម្នាក់​ឡើយ។​ ​តែ​​លោក​ Majhi ​​​​​​សម្រេច​ធ្វើ​ដូច្នេះ​​នៅ​យប់​ថ្ងៃ​ពុធ​ ​ដោយ​សារ​​​​​បុគ្គលិក​ពេទ្យ​​​​​​​​មិន​ព្រម​ឲ្យ​​គាត់​​យក​សាក​សព​​​ចេញ​​តាម​សម្រួល​។​

 

​​​​​​​លោក​បន្ថែម​ថា “ខ្ញុំ​បាន​សុំ​អង្វរ​​ពេទ្យ​​​ឲ្យ​​ជួយ​​ផ្ដល់​​រថយន្ត​​​ដឹក​សាកសព​​ប្រពន្ធ​ខ្ញុំ​ទៅ​ផ្ទះ​ ​តែ​​​​​ពេទ្យ​​មិន​ព្រម​។ ​ព្រោះ​តែ​​​​គ្រួសារ​ខ្ញុំ​ក្រ​​ និង​​មិន​អាច​លៃលក​ជួល​​រថយន្ត​​ដឹក​សព​ឯក​ជន​បាន​​ ​ជម្រើស​ចុង​ក្រោយ​​របស់​ខ្ញុំ​​ មាន​​តែ​​លីសែង​​លើ​ស្មា​ប៉ុណ្ណោះ”។​

 

​​​​​​​​នៅ​ព្រលឹម​ថ្ងៃ​ពុធ​​ ​គាត់​បាន​រុំ​​​សាកសព​នឹង​ក្រណាត់ ​ដើរ​សំដៅ​ទៅ​ផ្ទះ​​ជាមួយ​​កូន​ស្រី​​វ័យ​ ១២​ឆ្នាំ​​​​ យំ​អណ្ដឺតអណ្ដក​​បណ្ដើរ​។ ​គាត់​​ដើរ​បាន​ប្រហែល​ ១២​គីឡូម៉ែត្រ​​​ ​ក៏​​​មាន​​​​​រថយន្ត​​​ពេទ្យ​ទៅ​ដល់​​​​​​ និង​​ព្រម​ជូន​ទៅ​ផ្ទះ​ដែរ ហើយ​សាកសព​​បាន​បូជា​នៅ​ល្ងាច​ថ្ងៃ​ពុធ​នោះ​តែ​ម្ដង៕

 

បុរស​ឥណ្ឌា​សែង​​​សព​​​ប្រពន្ធ​​​​​ពី​មន្ទីរពេទ្យ​​ទៅ​ផ្ទះ​ជាង​​​១២​គីឡូម៉ែត្រ

 

បុរស​ឥណ្ឌា​សែង​​​សព​​​ប្រពន្ធ​​​​​ពី​មន្ទីរពេទ្យ​​ទៅ​ផ្ទះ​ជាង​​​១២​គីឡូម៉ែត្រ

 

បុរស​ឥណ្ឌា​សែង​​​សព​​​ប្រពន្ធ​​​​​ពី​មន្ទីរពេទ្យ​​ទៅ​ផ្ទះ​ជាង​​​១២​គីឡូម៉ែត្រ

 

បុរស​ឥណ្ឌា​សែង​​​សព​​​ប្រពន្ធ​​​​​ពី​មន្ទីរពេទ្យ​​ទៅ​ផ្ទះ​ជាង​​​១២​គីឡូម៉ែត្រ

 

បុរស​ឥណ្ឌា​សែង​​​សព​​​ប្រពន្ធ​​​​​ពី​មន្ទីរពេទ្យ​​ទៅ​ផ្ទះ​ជាង​​​១២​គីឡូម៉ែត្រ

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Indian Express​​​​​