Arsenal យល់ព្រមទិញ Perez ក្នុងតម្លៃ២០លានអឺរ៉ូ ខណៈខិតកាន់តែកៀកក្នុងការនាំយក Mustafi

ក្លិប Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងគ្នាមួយដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Lucas Perez របស់ក្លិប Deportivo La Coruna និងកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Valencia សម្រាប់ខ្សែការពារកណ្តាល Shkodran Mustafi។
Lucas

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Lucas វ័យ២៧ឆ្នាំ បានស៊ុតបាល់បញ្ចូលទី១៧គ្រាប់ក្នុងការប្រកួត១៧លើកកាលពីរដូវកាលមុន ហើយក្លិប Arsenal នឹងត្រូវចំណាយប្រាក់ទិញរំលាយកិច្ចសន្យាចំនួន២០លានអឺរ៉ូ (ស្មើនឹង២២,៥៧លានដុល្លារអាមេរិក)។

shkodran-mustafi

ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Mustafi វ័យ២៤ឆ្នាំក៏នឹងត្រូវចូលរួមជាមួយនឹងក្លិបកាំភ្លើងធំផងដែរក្នុងតម្លៃខ្លួន៣៥លាផោន ឬ៤៦លានដុល្លារអាមេរិក។ វានឹងធ្វើឲ្យការចំណាយរបស់ក្លិប Arsenal មានចំនួន១០០លានផោន ចាប់តាំងពីរដូវកាលមុន។ ពួកគេបានទិញខ្សែបម្រើ Granit Xhaka ខ្សែការពារ Rob Holding ខ្សែប្រយុទ្ធ Takuma Asano និងខ្សែបម្រើ Kelechi Nwakali ចូលក្នុងក្រុមរបស់ពួកគេនៅរដូវកាលនេះ។

ក្លិប Everton ធ្លាប់បានស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរ Lucas នៅមុនពេលក្លិប Arsenal បានប្រកាសពីការចាប់អារម្មណ៍របស់ពួកគេ។ លោក Arsene Wenger គ្រូបង្វឹករបស់ក្រុម Arsenal បាននិយាយថា លោកមិនស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ក្នុងទីផ្សារដោះដូរកីឡាករឡើយក្រោយពីត្រូវបានរិះគន់ដោយអ្នកគាំទ្រ៕

ប្រភពព័ត៌មាន៖ BBC

The post Arsenal យល់ព្រមទិញ Perez ក្នុងតម្លៃ២០លានអឺរ៉ូ ខណៈខិតកាន់តែកៀកក្នុងការនាំយក Mustafi appeared first on CamboSport.