បញ្ហា​សុដន់ធំមូលក្លំ ​ដែល​ស្ត្រី​គួរ​ប្រយ័ត្ន​

បញ្ហា​សុដន់ធំមូលក្លំ ​ដែល​ស្ត្រី​គួរ​ប្រយ័ត្ន​

សុខភាព : នាពេល​បច្ចុប្បន្ន​ន ជំងឺ​ដែល​ស្ត្រី​ភាគច្រើន​ជួបប្រទះ និង​មា​នន​ការខ្លាច​រអា គឺ​ជំងឺមហារីក​សុដន់ ដែល​ស្ត្រី​ខ្លះ​មិន​បានដឹង​មុន ក៏​ស្រាប់តែ​ស្រាប់តែ​ចេញ​អាការ​ធ្ងន់ធ្ងរ​តែម្តង​។ បើ​មិនទាន់​ប្រាកដ​ក្នុង​ចិត្ត និង​យល់ច្បាស់ អ្នក​គួរស្វែងយល់​ពី​លក្ខណៈ​ជំងឺ​ពាក់ព័ន្ធ​នឹង​សុដន់ ដូចខាងក្រោម​នេះ ៖

-​អា​ការឈឺ​សុដន់ ៖ អាច​ផ្សេង​ពីគ្នា ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា ឈឺ​ថា​ឈឺ ឬ​តឹង​សុដន់ នៅមុន​ពេល​មក​រដូវ​អ្នក​មិនចាំបាច់​ភ័យ ខ្លាំងពេក​នោះឡើយ បន្ទាប់ពី​នោះមក​ការឈឺចាប់ នឹង​ថយចុះ​។ ក្រៅពីនេះ​វា​អាច​បណ្តាលមកពី​អារម្មណ៍​តានតឹង​ដែល​ជះឥទ្ធិពល​ដល់​អ័រម៉ូន​។​

-​ឈឺ​សុដន់ តែ​មិន​ពាក់ព័ន្ធ​នឹង​រដូវ ៖ អាច​កើត​លើ​ស្ត្រី​វ័យ​អស់​រដូវ និង​វ័យ​បន្ត​ពូជ ដោយ​លក្ខណៈ​របស់​វា គឺ​ឈឺ​ផ្នែក​ណាមួយ នៅលើ​សុដន់ ឬ​មាន​អារម្មណ៍​ឈឺ​សុដន់​ទាំងសងខាង​។ ស្ត្រី​ខ្លះ​មាន​អា​ការឈឺ​បែបនេះ យូរ​ជាង​២​ឆ្នាំ ក្រោយមក​អាការ​នេះ នឹង​បាត់​ទៅដោយ​ខ្លួនឯង​។ អ្នកខ្លះ​ឈឺ​ដោយសារតែ​សុដន់​ទទួលរង​ការប៉ះទង្គិច ប៉ុន្តែ​ពេលខ្លះ​ឈឺ​ដោយ​គ្មាន​មូលហេតុ​។ ទោះបីជា​ការឈឺ​បែបនេះ មិនមែនជា​អាការ​របស់​ជំងឺ មហារីក​សុដន់ ប៉ុន្តែ​ប្រការ​ល្អ​បំផុត​អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់​។​

-​ឈឺ​កណ្តាល​សុដន់ ៖ ពេលខ្លះ​គេ​អាច​ហៅថា ជំងឺ​រលាក​ឆ្អឹងជំនីរ ដែល​អ្នក​អាច​សង្កេត​បាន ព្រោះ​ការឈឺ​បែបនេះ មិន​ពាក់ព័ន្ធ​នឹង​វដ្ត​រដូវ​ឡើយ​។​

-​បន្ថយ​ការឈឺចាប់​សុដន់ ដោយ​អាហារ ៖ អាហារ​ខាងក្រោម​នេះ​មានគុណ​ប្រយោជន៍​អាច​បំបាត់​អា​ការឈឺ​សុដន់​បាន ៖
+​បន្ថយ​អាហារ​ដែល​សម្បូរ​កាហ្វេ​អ៊ី​ន ដូចជា កាហ្វេ តែ ទឹកក្រូច​ហ្គាស់ និង សូកូឡា​។​
+​បន្ថយ​ជាតិ​ខ្លាញ់​ដែលមាន​នៅក្នុង​អាហារ ដូចជា នំប៉័ង​ផ្អែម សាច់សត្វ ខ្លាញ់​សត្វ ដោយ​ទទួលទាន​បន្លែ ផ្លែឈើ និង​ធញ្ញជាតិ ឱ្យបាន​ច្រើនជាង​មុន​។​
+​បន្ថយ​ការទទួល​ទាន​អំបិល​។​

-​ទទួលទាន​វីតាមីន​បន្ថែម ដោយ​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​ផ្នែក​អាហារ ជាមុនសិន​។ គួរ​ទទួលទាន​វីតាមីន​E វីតាមីន B6 និង​ប្រេង​Evening Prime Olls ៕ ប្រភព កំណើតថ្មី

បញ្ហា​សុដន់ធំមូលក្លំ ​ដែល​ស្ត្រី​គួរ​ប្រយ័ត្ន​ បញ្ហា​សុដន់ធំមូលក្លំ ​ដែល​ស្ត្រី​គួរ​ប្រយ័ត្ន​