ប្តីរំលោភ កូបបង្កើត រត់គេចជាងមួយខែ ទើបមកដាក់ពាក្យប្តឹង

ព្រៃវែង៖ ស្ត្រីម្នាក់បានសម្រេចចិត្តប្តឹង ប្តីរបស់ខ្លួន នៅម៉ោង ១២៖១៥ នាទីថ្ងៃទី២៥ ខែហានេះ នៅអិការដ្ឋាននគរបាលស្រុកមេសាង បន្ទាប់ពីជនសង្ស័យរូបនេះ បានរំលោភ កូនបង្កើតរបស់ខ្លួន រួចរត់គេចតាំងពីពាក់កណ្តាលខែកក្កដា មកម្ល៉េះ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវឪពកបង្កើតរំលោភបនសម្រេចនោះ ទើបតែមានអាយុ១៣ឆ្នាំ។

បើតបើតាមម្តាយជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា កូនរបស់គាត់ បាននិយាយប្រាប់ថា ឪពុកបង្កើតខ្លួន បានចាប់ រំលោភសេពសន្ថវៈ នៅលើគ្រែក្រោមផ្ទះ រហូត បានសម្រេច នៅម៉ោង១២យប់ ថ្ងៃទី១៥ ខែកក្កដា ក្រោយធ្វើសកម្មភាព នៅថ្ងៃទី១៨ ខែសីហា ប្តីរបស់គាត់បានគេចខ្លួនបាត់រហូតដល់សព្វថ្ងៃ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន កម្លាំងនគរបាលស្រុកភ្នំស្រួច  ទៅបេះផ្កានៅលើភ្នំគិរីរម្យ នៅម៉ោងប្រមាណ១១៖០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ស៊ឿន រ៉ា អាយុ៣១ឆ្នាំ មុខរបរបេះផ្ការលក់ មានទីលំនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ជាបុរសមានប្រពន្ធ និងកូនចំនួន៣នាក់ផងដែរ ដោយឡែកក្មេងស្រីរងគ្រោះ ត្រូវជាក្មួយស្រីខាងប្រពន្ធជនសង្ស័យ។

មន្រ្តីនគរបាល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះ ទៅបេះផ្កា នៅចំណុចភ្នំបៃតងលើឧទ្យានជាតិគីរីរម្យ ហើយបានធ្វើសកម្មភាពរំលោភ បានសំរេច ក្រោយមកត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្តីរំលោភ កូបបង្កើត រត់គេចជាងមួយខែ ទើបមកដាក់ពាក្យប្តឹង

ប្តីរំលោភ កូបបង្កើត រត់គេចជាងមួយខែ ទើបមកដាក់ពាក្យប្តឹង