កូរ៉េខាងជើងរៀបចំការប្រគុំតន្ត្រីនិងរំារែកដ៏ធំអស្ចារ្យជូនយោធា ដើម្បីអបអរជោគជ័យ នៃការបាញ់មីស៊ីលចេញពីនាវាមុជទឹក

កូរ៉េខាងជើងរៀបចំការប្រគុំតន្ត្រីនិងរំារែកដ៏ធំអស្ចារ្យជូនយោធា ដើម្បីអបអរជោគជ័យ នៃការបាញ់មីស៊ីលចេញពីនាវាមុជទឹក
(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង បានប្រារព្ធនូវកម្មវិធីមួយហៅថា «យោធាតែងតែដើរមុខ» ដោយមានការប្រគុំតន្ត្រីរាំរែកដ៏ធំអស្ចារ្យផងដែរ ដើម្បីអបអរដល់ភាពជោគជ័យនៃការបាញ់ សាកល្បងមីស៊ីលផ្លោង ចេញពីនាវាមុជទឹក ហើយយោធាក៏ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដើម្បី ទទួលភាពរីករាយទាំងនេះ។ នេះបើតាមការដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាយប់ថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦។

ជាមួយគ្នានេះដែរ ការធ្វើតេស្តសាកល្បងបាញ់បង្ហោះមីស៊ីលចេញពីនាវាមុជទឹកនេះ កូរ៉េខាងជើង សង្ឃឹមថានេះជាសញ្ញាព្រមានដល់ ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងសេអ៊ូល ដើម្បីឲ្យឈប់ការធ្វើ លំហាត់ សមយុទ្ធយោធារួមគ្នា ដែលទីក្រុងព្យុងយ៉ាងសម្លឹងមើលឃើញថាជាការ បង្ហាញចេតនាឈ្លានពាន មកលើខ្លួនដោយកម្រោល។

ដោយឡែក ស្ថានីយ៍ទូរទស្សន៍ព័ត៌មានក្នុងស្រុករបសកូរ៉េខាងជើង ក៏បានធ្វើការចាក់ផ្សាយ ពីរូបភាព នៅក្នុងការបាញ់បង្ហោះមីស៊ីល របស់យោធាប្រទេសនេះ ដែលត្រូវបានធ្វើឡើងនៅកំពង់ផែ ស៊ីនផូ ភាគខាងជើងនៃទីក្រុងព្យុងយ៉ាង ដោយមីស៊ីល SLBM បានហោះក្នុងរយៈចំងាយ៥០០ គីឡូម៉ែត្រហើយ ឆ្ពោះទៅកាន់តំបន់ដែនសមុទ្រ នៅជិតប្រទេសជប៉ុន៕

ប្រភព៖ Fresh News

  • កូរ៉េខាងជើងរៀបចំការប្រគុំតន្ត្រីនិងរំារែកដ៏ធំអស្ចារ្យជូនយោធា ដើម្បីអបអរជោគជ័យ នៃការបាញ់មីស៊ីលចេញពីនាវាមុជទឹក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: