ស្រ្តីកើតជំងឺមហារីកសុដន់ដំណាក់កាលចុងក្រោយ ដង្ហោយរកជំនួយ

មើលទៅគួរឲ្យអាណិតអាសូរខ្លាំងណាស់ ដែលស្ត្រីម្នាក់បានកើតជំងឺមហារីមដោះដល់ដំណាក់កាលចុងក្រោយ ដេកនៅនឹងកន្ទេល គ្មានថវិកាព្យាបាល រងចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ បើគ្មានសប្បុរសជនណាជួយដល់គាត់នោះ ។ស្ត្រីដែលកើតជំងឺមហារីដោះនោះមានឈ្មោះ វ៉ា គីមឡេង អាយុ ៦០ ឆ្នាំ គ្មានប្តី គ្មានកូនឡើយ រស់នៅពឹងផ្អែកលើប្អូនស្រីជាអ្នកចិញ្ចឹមថែទាំ និង ព្យាបាល សព្វថ្ងៃគាត់រស់នៅក្នុង ភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

បងស្រី វ៉ា ស៊ុន ស្រាង ដែលត្រូវជាប្អូនស្រីរបស់គាត់បានឲ្យដឹងថា បងស្រីរបស់គាត់មានជំងឺមហារីកដោះនេះរយៈពេលជិតមួយឆ្នាំមកហើយ ដោយសារតែគាត់គ្មានសាច់ញាតិណាក្រៅពីខ្ញុំនោះទេ ខ្ញុំបានខំប្រឹងព្យាបាលគាត់អស់លទ្ធភាហើយ ។ ដំបូងខ្ញុំយកបងស្រីទៅព្យាបាលនៅប្រទេសថៃ ដោយបាញ់កាំរស្មីតែមិនបានធូរស្បើយសោះ ជំងឺរបស់គាត់កាន់តែធ្ងន់ទៅៗពេលនេះដល់ដំណាក់កាលចុងក្រោយហើយ ខ្ញុំជាប្អូនស្រីអស់លទ្ធភាពរកលុយព្យាបាលជម្ងឺរបស់គាត់ទៀតហើយ ។

ស្រ្តីកើតជំងឺមហារីកសុដន់ដំណាក់កាលចុងក្រោយ ដង្ហោយរកជំនួយ

 

អ្នកមីង វ៉ា គីមឡេង ដែលជាអ្នកជម្ងឺផ្ទាល់បានសុំឲ្យសប្បុរសជនទាំងឡាយ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមេត្តាជួយសង្គ្រោះគាត់ផង ព្រោះពេលនេះគាត់គ្មានលទ្ធភាពរកលុយទៅពេទ្យឡើយ បើពុំមានការជួយសង្គ្រោះពីសប្បុរសជនទេនោះ រូបគាត់នឹងស្លាប់ជាមិនខានឡើយ ។បើសប្បុរសជនមានទឹកចិត្តសប្បុរសធម៌នោះ អាចទាក់ទងគាត់តាមលេខទូរស័ព្ទ ០៩២ ៤៩៥ ០៤៨ ដែលជាលេខរបស់ប្អូនស្រីគាត់ ៕

ប្រភព ៖ pmhotnews

  • ស្រ្តីកើតជំងឺមហារីកសុដន់ដំណាក់កាលចុងក្រោយ ដង្ហោយរកជំនួយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: