ចិនប្តេជ្ញាផលិតរថយន្តអគ្គិសនី ១០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ

ចិនប្តេជ្ញាផលិតរថយន្តអគ្គិសនី ១០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ

ក្រុមហ៊ុនផលិតរថយន្ត WM Motor គឺជាក្រុមហ៊ុនផលិតរថយន្តចិនមួយដែលមានប្រធានប្រតិបត្តិមកពីក្រុមហ៊ុនដ៏ល្បី គឺ Volvo កំពុងទទួលបានថវិកាគាំទ្រចំនួនមួយពាន់លានដុល្លារ ដែលគេមិននឹកស្មានដល់ ក្នុងការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន , នេះបើយោងតាមពត៌មានពី Bloomberg ។

ទិសដៅរបស់ក្រុមហ៊ុនគ្រោងនឹងផលិតរថយន្តអគ្គិសនីចំនួន ១០ ម៊ឺនគ្រឿងក្នុងមួយឆ្នាំ ចាប់ផ្តើមពីឆ្នាំ ២០១៨ តទៅ ហើយក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ចិនសង្ឃឹមថានឹងផលិតរថយន្តឱ្យបានបីលានគ្រឿងក្នុងមួយឆ្នាំ ។

បើតាមលោក Freeman Shen ប្រធានប្រតិបត្តិរូបនេះបានឱ្យដឹងទៀតថា រដ្ឋាភិបាលចិននឹងបង្កើនសាច់ដុំក្នុងការផលិតរថយន្តអគ្គិសនីទៅតាមផែនការឱ្យបានច្រើនក្នុងរវាង ២០ ឆ្នាំខាងមុខ ដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលបំពុលដោយផ្សែងរថយន្តនៅក្នុងទីក្រុង ។

គួរបញ្ជាក់ថា WM Motor មិនមែនជាក្រុមហ៊ុនតែមួយនៅក្នុងប្រទេសចិនដែលមានគម្រោងផលិតរថយន្តប្រើអគ្គិសនីឱ្យបានច្រើនប៉ុណ្ណោះទេ តែក៏មានក្រុមហ៊ុននៅចិនដែលល្បីៗមួយចំនួនដូចជា LeEco ដែលជាសាខារបស់ Faraday Future ក៏កំពុងមានមហិច្ឆិតាផលិតឱ្យបាន ១,៨ ពាន់លានគ្រឿងផងដែរ ៕

ប្រភព ៖  pmhotnews

  • ចិនប្តេជ្ញាផលិតរថយន្តអគ្គិសនី ១០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: