ក្មេងស្រី ១៤ ឆ្នាំ បាត់ពីផ្ទះ ៤ ថ្ងៃ តែបែរជារកឃើញនៅក្នុងផ្ទះសំណាក់

ក្មេងស្រីម្នាក់អាយុ ១៤ ឆ្នាំ ត្រូវឪពុកម្តាយតាមរករយៈពេល ៤ ថ្ងៃមកហើយ ដល់រកឃើញកំពុងដេកជាមួយប្រុសស្នេហ៍វ័យ ១៧ ឆ្នាំក្នុងផ្ទះសំណាក់មួយ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៩ កន្លះព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងស្រី ១៤ ឆ្នាំ បាត់ពីផ្ទះ ៤ ថ្ងៃ តែបែរជារកឃើញនៅក្នុងផ្ទះសំណាក់

មុនដំបូងគេនាំគ្នាផ្អើលថាមានគេចាប់កូនស្រីញាត់រថយន្តនោះ ដោយពួកគេនាំគ្នានឹកស្មានថាមានការចាប់ជំរិត តែតាមការពិតចាប់កូនស្រីនាំទៅផ្ទះវិញសោះ ក្រោយពីដេកជាមួយប្រុសស្នេហ៍រយៈពេល ៤ ថ្ងៃមកនោះ ។

លោកវរសេនីយ៍ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីចាប់មនុស្សដាក់ចូលរថយន្ត លោកបានបញ្ជាឱ្យកម្លាំងរបស់លោកចេញស្កាត់គ្រប់ច្រកល្ហក តែក្រោយពីធ្វើការសួរនាំទើបដឹងថាករណីនេះមិនមែនជាករណីចាប់ជំរិតនោះទេ គ្រាន់តែឪពុកម្តាយមកនាំកូនទៅផ្ទះវិញប៉ុណ្ណោះក្រោយពីកូនបាត់ ៤ ថ្ងៃ ។

ក្មេងស្រី ១៤ ឆ្នាំ បាត់ពីផ្ទះ ៤ ថ្ងៃ តែបែរជារកឃើញនៅក្នុងផ្ទះសំណាក់

ស្ត្រីជាម្តាយបាននិយាយថា គាត់បានបាត់កូនស្រីឈ្មោះ គោក ចិន្តា អាយុ ១៤ ឆ្នាំ ជាសិស្សសាលា បានបាត់ចេញពីផ្ទះអស់រយៈពេល ៤ ទៅ ៥ ថ្ងៃមកហើយ និង បានដាក់ពាក្យបណ្តឹងទៅអធិការខណ្ឌដង្កោ ហើយបានបន្តតាមរកគ្រប់កន្លែង លុះមកដល់វេលាខាងលើ ក៏បានឃើញកូនស្រីកំពុងនៅជាមួយយុវជនម្នាក់ មាន ឈ្មោះ ជា ភក្តី អាយុ ១៧ ឆ្នាំ មានស្រុកកំណើតនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ហើយក៏ចាប់ចេញពីផ្ទះសំណាក់ទៅដាក់រថយន្តក្នុងបំណងទៅអធិការខណ្ឌដង្កោដើម្បីដកពាក្យបណ្តឹងវិញ ។

ក្មេងស្រី ១៤ ឆ្នាំ បាត់ពីផ្ទះ ៤ ថ្ងៃ តែបែរជារកឃើញនៅក្នុងផ្ទះសំណាក់

ដោយឡែកយុវជនជាសង្សានោះក៏ត្រូវបាននគរបាលចាប់វាយខ្នោះយកទៅសួរនាំផងដែរ ៕

ប្រភព ៖ pmhotnews

  • ក្មេងស្រី ១៤ ឆ្នាំ បាត់ពីផ្ទះ ៤ ថ្ងៃ តែបែរជារកឃើញនៅក្នុងផ្ទះសំណាក់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: