អាការៈ​ជំងឺឬ​សដូង​បាត ដែល​អ្នក​គួរតែ​ស្វែងយល់​

អាការៈ​ជំងឺឬ​សដូង​បាត ដែល​អ្នក​គួរតែ​ស្វែងយល់​

​ជំងឺ​ឬ​ស​ដូង​បាត គឺ​ជា​ជំងឺ​មួយ​ប្រភេទ ដែល​មាន​ការឈឺចាប់ សឹង​មិនអាច​ទ្រាំ​បាន នៅក្នុង​រន្ធ​គូថ​។ ខណៈពេល​ដែល​ការប្រែប្រួល នូវ​ចលនា​ពោះវៀន និង​ការឈឺចាប់​នៅ​រន្ធ​គូថ តែងតែ​អាច​បណ្តាលមកពី​ការ​ឈឺក្រពះ ឬ​ទល់លាមក​នោះ តែ​វា​ក៏​អាច​ជា​អា​ការៈមួយ របស់​ជំងឺ​ឬ​ស​ដូង​បាត​ដែរ​។ ខាងក្រោម​នេះ គឺជា​អាការៈ​ញឹកញាប់​មួយ នៃ​ជំងឺ​ឬ​ស​ដូង​បាត ដែល​អ្នក​គួរតែ​ស្វែងយល់​អំពី​វា​។

ឈាម​ក្នុង​លាមក​
វា​អាច​ជា​សញ្ញា​ដ៏​សំខាន់​មួយ របស់​ជំងឺ​ឬ​ស​ដូង​បាត ប៉ុន្តែ ក៏​អាច​បញ្ជាក់​ថា ជា​ជំងឺ​ប្រេះ​ក្រសាលគូថ រលាក​ពោះវៀន ឬ​មហារីកក្រពះ​ដែរ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក មាន​អា​ការៈឈាមតាម​លាមក អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម ថា​វា​អាច​ជា​ជំងឺ​អ្វី ឲ្យ​ពិតប្រាកដ និង​ព្យាបាល​ឲ្យបាន​លឿន​។

ឈឺ ឬ​មិន​ស្រួល​ក្នុង​រន្ធ​គូ​ថ​
ការឈឺចាប់ និង​មិន​ស្រួល​ក្នុង​រន្ធ​គូ​ថ គឺជា​សញ្ញា​ញឹកញាប់​មួយ របស់​ជំងឺ​ឬ​ស​ដូង​បាត​។ វា​ក៏​អាច​សម្គាល់​ដឹង តាមរយៈ​ការឈឺចាប់ នៅ​រន្ធ​គូថ​ម្តងម្កាល​ដែរ​។ ការឆ្លុះ​ពោះវៀនធំ និង​ការថត MRI ប្រហែលជា​មិន​មាន​ប្រសិទ្ធភាព ក្នុង​ការរក​ជំងឺ​នេះ​ទេ ដូច្នេះ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ខាង​ក្រពះ​ពោះវៀន ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​របស់​វា ព្រោះថា​អាការៈ​បែបនេះក៏​អាច​បណ្តាលម​ក​ពី ជំងឺ​ប្រេះ​ក្រសាល​គូថ ឬ​បូស​អន្ទង់​ដែរ​។

ឈឺ​នៅ​រន្ធ​គូ​ថ​
បើសិនជា​មាន​ការ​ហើម នៅ​ជុំវិញ​រន្ធ​គូ​ថ ហើយ​ស្បែក​នៅ​កន្លែង​នោះ ទៅ​ជារ​មាស់​ទៀត វា​គួរតែ​ជា​សញ្ញា ដែល​សង្ស័យ​ហើយ​។ អ្នក​ត្រូវ​តែ​រក​ពេទ្យ​ជំនាញ ខាង​ជំងឺ​នៅ​រន្ធ​គូថ​នេះ បើសិនជា​អា​ការៈនេះ កើតឡើង​ជាប់​រហូត ឬ​មាន​ការ​រមាស់​ខ្លាំងក្លា​នៅ​រន្ធ​គូ​ថ​។

ឈឺ​ក្នុងពេល​បន្ទោ​របង់​
បើសិន​ជា​អ្នក​មាន​ជំងឺ​ឬ​ស​ដូង​បាត​មែន អ្នក​អាច​នឹង​មាន​អាកា​រៈថា ដូចជា​មាន​សម្ពាធ​ខ្លាំង​នៅ​សរសៃឈាម ក្នុង​ចុង​ពោះវៀន​ធំ ដែល​វា​អាច​បណ្តាល​ឲ្យ​ឈឺចាប់ ក្នុងពេល​បន្ទោរ​បង់​ដែរ​។ ដូច្នេះហើយ វា​មិន​ត្រឹមតែ​ជាការ​ទល់លាមក ឬ​ការ​រលាក​ពោះវៀន​ទេ ជំងឺ​ឬ​ស​ដូង​បាត ក៏​អាច​ស្គាល់​ដឹង តាមរយៈ​ការឈឺចាប់​នៅ​ពោះ​ផ្នែក​ខាងក្រោម ហើយ​ពិបាក​បន្ទោ​របង់​ដែរ​។

មានការ​ហើម ឬ​ដុំ​ណា​មួយ​នៅ​ជិត​រន្ធ​គូថ​
ខណៈពេល​ដែល​មនុស្ស​ភាគច្រើន មាន​អារម្មណ៍​ថា ការ​ហើម ឬ​កើតជា​ដុំ​ណាមួយ នៅក្បែរ​រន្ធ​គូថ អាច​ជា​សញ្ញា​ជំងឺមហារីក​នោះ តែ​មហារីក​កម្រ​កើតមាន នៅ​តំបន់​រន្ធ​គូ​ថណាស់​។ យ៉ាងណាមិញ វា​អាច​ជា​សញ្ញា​មួយ របស់​ជំងឺ​ឬ​ស​ដូង​បាត ឬ​ការបង្ក​រោគ​នៅ​រន្ធ​គូថ​តែម្តង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។