​មិន​ចង់​ខូច​ខួរក្បាល គួរតែ​បោះបង់​របស់​ទាំងនេះ​

​មិន​ចង់​ខូច​ខួរក្បាល គួរតែ​បោះបង់​របស់​ទាំងនេះ​

​ខួរក្បាល គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​របស់​ខួរក្បាល ហើយ​អ្នក​ក៏​ត្រូវតែ​ថែរក្សា​វា ឲ្យបាន​ល្អ​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អាហារ​មួយ​ចំនួន ពិតជា​អាច​បំផ្លាញ​កោសិកា​ខួរក្បាល​អ្នក​បាន ដូច្នេះ គួរតែ​ព្យាយាម​លុប​បំបាត់​វា​ឲ្យបាន​ច្រើន​។

​ជក់បារី​
បារី ផ្ទុក​ទៅដោយ​កាបូនម៉ូណូអុកស៊ីត ដែល​ជា​ឧស្ម័ន​គ្រោះថ្នាក់​បំផុត​មួយ ព្រោះ​វា​អាច​ទៅ​តោង​ជាតិ​ដែក​របស់​គ្រាប់​ឈាម និង​មិន​ឲ្យ​វា​ដឹកនាំ​អុកស៊ីសែន ដើម្បី​ចិញ្ចឹម​សរីរាង្គ​ក្នុង​រាងកាយ​បានទេ ហើយ​ក្នុងនោះ​ក៏​មាន​ខួរក្បាល​ដែរ​។ កង្វះ​អុកស៊ីសែន​ចិញ្ចឹម​ខួរក្បាល គឺ​អាច​សម្លាប់​កោសិកា​ខួរក្បាល​បាន​។

គ្រឿង​ស្រវឹង​
ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ អាច​បំផ្លាញ​រចនាសម្ព័ន្ធ ទំនាក់ទំនង​ក្នុង​ខួរក្បាល និង​កាត់បន្ថយ​ការផលិត កោសិកា​ខួរក្បាល​រហូតដល់ ៤០ ភាគរយ​ឯណោះ​។ ដូច្នេះ តើ​អ្នក​ចង់​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ទៀត​ដែរ​ឬទេ​?

ថ្នាំ​សម្លាប់​សត្វល្អិត​
ភាគច្រើន​បន្លែ និង​ផ្លែឈើ​ដែល​យើង​ទិញ និង​ញ៉ាំ​សព្វថ្ងៃនេះ គឺ​ច្រើន​តែ​មាន​ហើយ​ថ្នាំ​សម្លាប់​សត្វល្អិត​។ ដូច្នេះ វា​អាច​នឹង​ប៉ះពាល់​ដល់​ខួរក្បាល និង​បង្ក​ការស្លាប់​ដល់​សរសៃប្រសាទ ជាច្រើន​ថែមទៀត​ផង​។​

ការ​បំពុលបរិយាកាស​
អ្នកជំនាញ​ខាង​ជំងឺ​សួត​បាន​និយាយថា ការ​បំពុលបរិយាកាស អាច​បង្ក​ជាការ​រលាក​ជាប់​រហូត​ដល់​ផ្លូវដង្ហើម ដែល​ជាហេតុ​នាំ​ឲ្យ​កោសិកា​ខួរក្បាល​ស្លាប់​បាន ដោយសារ​តែ​កង្វះ​អុកស៊ីសែន​ចិញ្ចឹម​។ ការ​គេង​បាត់​ដង្ហើម ក៏​អាច​សម្លាប់​កោសិកា​ខួរក្បាល​បានដែរ ដោយសារ​តែ​កង្វះ​អុកស៊ីសែន​។ នៅ​ពេល​អ្នក​ស្ទះដង្ហើម ខួរក្បាល​នឹង​មិន​អាច​ទទួលបាន អុកស៊ីសែន​គ្រប់គ្រាន់ ដើម្បី​រស់​ឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។