​មាន​ជំងឺ​បាក់​ទឹកចិត្ត គួរ​ចៀសវាង …

​មាន​ជំងឺ​បាក់​ទឹកចិត្ត គួរ​ចៀសវាង ...

​បើសិន​ជា​អ្នក​យល់ថា ខ្លួនឯង​ញ៉ាំ​ការ៉េម​ឆ្ងាញ់ ក្រោយពី​ជួប​ថ្ងៃ​ស៊យ ឬ​បាក់​ទឹកចិត្ត​នោះ អ្នក​គួរតែ​ឈប់​ទៅ​។ អ្នក​មិន​អាច​គ្រប់គ្រង​អារម្មណ៍ឲ្យ​ល្អ​វិញ តាមរយៈ​ការ​ញ៉ាំ​អាហារ​បែបនេះ​ទេ​។ ទោះបីជា​អាហារ​មួយ​នេះ ត្រូវបាន​គេ​ហៅថា ជួយ​ឲ្យមាន​ផា​សុកភាព​ក៏ដោយ ក៏​អ្នក​គួរតែ​កាត់បន្ថយ​វា នៅពេល​ពិបាកចិត្ត​ដែរ ព្រោះ​វា​នឹង​ធ្វើឲ្យ​អាការៈ​អ្នក កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ក្រៅពីនេះ តើ​អ្នក​គួរ​ចៀសវាង​អ្វី​ទៀត​ទៅ នៅពេល​ពិបាកចិត្ត​បែបនេះ​?

ការ៉េម និង​សូកូឡា​
ជាតិ​ផ្អែម នឹង​ធ្វើឲ្យ​អ័រម៉ូន​ស្ត្រេ​ស កើនឡើង​កាន់តែច្រើន​។ ជាតិ​ស្ករ​ក្នុង​ឈាម និង​ការកើនឡើង​របស់​អាំង​ស៊ុយ​លីន ក្រោយ​ពី​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​រួច អាច​ធ្វើឲ្យ​កាន់តែ​ខឹង និង​ញ៉ាំ​អាហារ​កាន់តែ​ច្រើន​ថែមទៀត​។

កាហ្វេ​
កាហ្វេ​ផ្អែមៗ​ដូចជា ឡាតេ និង​ម៉ូ​កា ដែល​ត្រូវបាន​ធ្វើឡើង ដោយ​សេរ៉ូ​ស្ករ និង​ជាតិ Espresso អាច​ធ្វើឲ្យ​អ្នកកាន់តែពិ​បាកគេង និង​រំខាន​ការ​គេង និង​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ថែមទៀត​ផង​។

កូកាកូឡា​
ទឹកក្រូច​កូកាកូឡា មាន​គ្រឿងផ្សំ​សំខាន់​គឺ Aspartame ដែល​វា​នឹង​ទៅ​ទប់ស្កាត់ ការផលិត​សារធាតុ​ចម្លង​សរសៃប្រសាទ Serotonin ដែល​មាន​តួនាទី ថែរក្សា​តុល្យភាព​អារម្មណ៍​របស់​មនុស្ស​។ អ្នក​ក៏​ទំនង​ជា​ងាយ នឹង​ឈឺក្បាល​ផងដែរ ក្រោយ​ពី​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​រួច​។ ដូច្នេះ ចូរ​ចៀសវាង​វា នៅ​ពេល​អ្នក​ពិបាកចិត្ត ព្រោះ​វា​មិន​អាច​ជួយ​អ្វី​អ្នក​បាន​ឡើយ​។

អាហារ​កៃ​ឆ្នៃ​
អាហារ​កៃ​ឆ្នៃ ច្រើន​តែ​មាន​ជាតិ​ប្រែ ផ្អែម និង​ខ្លាញ់​ខ្ពស់ តែ​គ្មាន​ជីវជាតិ​ច្រើន​ឡើយ​។ ថ្វីបើ​វា​អាចជួយ ឲ្យមាន​អារម្មណ៍ល្អ​តិចតួច​មែន តែ​វា​នឹង​បង្កើន​អ័រម៉ូន​ស្ត្រេ​សកាន់តែ​ច្រើន និង​ពិបាកចិត្ត​កាន់តែខ្លាំង​ថែម​ទៀត​។

អាហារ​ឆារ ឬ​ចៀន​
ចូរ​ចៀសវាង​ការ​ញ៉ាំ​មាន់​ចៀន ឬ​ដំឡូង​ចំណិត​ចៀន នៅពេល​ពិបាកចិត្ត​។ អាហារ​ទាំងនេះ​មាន​ជាតិ​ប្រេង ដែល​មិន​ផ្តល់​សុខភាព​ច្រើន ព្រមទាំង​ធ្វើឲ្យ​ស្ត្រេ​ស កាន់តែ​ខ្លាំង​ទៀតផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។