១​គ្រាប់​របស់​ Messi ស៊ុត​ Roma ​ជាប់​គ្រាប់​​បាល់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​​បាន​ឈ្នះ​រង្វាន់​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​២០១៥-១៦ ​របស់​ UEFA (UEFA.com’s Goal of the Season) ​​​​សម្រាប់​គ្រាប់​បាល់​​ដែល​ស៊ុត​​ចូល​ក្រុម​អ៊ីតាលី AS Roma ​​កាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ នៅ​​ពាន​ UEFA Champions League។

 

១​គ្រាប់​របស់​ Messi ស៊ុត​ Roma ​ជាប់​គ្រាប់​​បាល់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល

 

១​គ្រាប់​នោះ​ជា​គ្រាប់​​បាល់​ប្រើ​បច្ចេកទេស​ដ៏​ល្អ​ ដោយ​ Messi ​​ស៊ុត​ឆ្កឹះ​ជើង​ឆ្វេង​រំលង​អ្នកចាំទី​ Wojciech Szczesny ​យ៉ាង​ស្អាត​ បន្ទាប់​ពី​មិត្ត​រួម​ក្រុម​ Luis Suarez បញ្ជូន​ឲ្យ អំឡុង​ការ​ប្រកួត​ដែល​ Barcelona ឈ្នះ​ Roma ៦-១ នៅ​កីឡដ្ឋាន​ Nou Camp ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​រដូវ​កាល​មុន។

 

១​គ្រាប់​របស់​ Messi ស៊ុត​ Roma ​ជាប់​គ្រាប់​​បាល់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល

 

កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​ទទួល​សំឡេង​ឆ្នោត​​៧៣៣៣១ ​​ស្មើ​នឹង​៣៤% ច្រើន​ជាង​​គេ​ ខណៈ​ដែល​​កីឡាករ​ហ្វូសាល​ Ricardinho ​របស់​ព័រទុយហ្គាល់​ ស្ថិត​នៅ​លេខ​២ បាន​១៣% និង​​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ស្វីស​ Xherdan Shaqiri ​ដែល​ស៊ុត​ក្បាច់​​បក​ក្រោយ​យ៉ាង​អស្ចារ្យ​នៅ​ Euro 2016 បាន​លេខ​៣ ​បាន​ត្រឹម​១១%៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA