សម្តេច​តេ​ជោ ជួប​កងកម្លាំងប្រដាប់អាវុធ ទីបញ្ជាការ​កងពលធំ​ទី​៣

ភ្នំពេញ:
នៅ​ព្រឹក​ថ្ងៃទី​២៦​ខែសីហា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កំពុង​បន្ត ដំណើរ​ឆ្ពោះទៅកាន់​ទីបញ្ជាការ​កង​ពល​ធំ​ទី​៣ ដែល​នៅ​មិន​ឆ្ងាយ​ពី​ប្រាសាទព្រះវិហារ​។

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នោះ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា "​ខ្ញុំ​នឹង​ជួប​សំណេះសំណាល សួរសុខទុក្ខ​កងកម្លាំងប្រដាប់អាវុធ នៃ​បណ្តា​អង្គភាព ដែល​បាននិងកំពុង​ឈរជើង​ការពារ​ទឹកដី តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ពិសេស​នៅ​ទិស​ប្រាសាទព្រះវិហារ​"​។​

​តាម​ការគ្រោងទុក ខ្ញុំ​នឹង​បន្តដំណើរ​ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ពិនិត្យមើល​សមិទ្ធ​ផលស​ង្គ​ម​ជាតិ​ដែល​យើង​បាន​រួមគ្នា​កសាង និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​ដូចដែល​ខ្ញុំ​បានធ្វើ​ជាមួយ​ខេត្ត​នានា​កន្លងមក​។​

​ដំណើរ​ក្នុង​សប្តាហ៍​នេះ​ផ្លូវ​ឆ្ងាយ និង​ការងារ​ច្រើន សុំ​អធ្យាស្រ័យ​ពី​បងប្អូន​ជនរួមជាតិ ដែល​ខ្ញុំ​មិនបាន​ចុះ​សួរ​ទុក្ខ​រាប់ទាំង​អាជីវករ ដែល​លក់ដូរ​នៅតាម​ផ្សារ​នៃ​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​នៅ​ទី​រួម​ខេត្តព្រះវិហារ​ផងដែរ​៕S/S