នៅ ស៊ីនឿន បង្ហាញក្តីកតញ្ញូតាធម៌ចំពោះលោកឪពុក

6 Videos


លោក នៅ ស៊ីនឿន គឺតារាចម្រៀងជ្រកក្នុងទ្រនំផលិតកម្មរស្មីហង្សមាស ដែលទទួលបានការគាំទ្រខ្លាំង ពីទស្សនិកជន ថ្មីៗនេះ បានបង្ហោះសារមួយជូនពរលោកប៉ារបស់ខ្លួនក្នុងថ្ងៃខូនកំណើត ។

នៅ ស៊ីនឿន បង្ហាញក្តីកតញ្ញូតាធម៌ចំពោះលោកឪពុក

ក្នុងនាមជាកូនដែលមានចិត្តកតញ្ញូចំពោះអ្នកមានគុណមួយរូប ទោះបីជាមមាញឹកយ៉ាងណាក្តី តារាចម្រៀងល្បី នៅ ស៊ីនឿន នៅតែមិនភ្លេចសរសេរសារជូនពរលោកប៉ាក្នុងថ្ងៃកំណើតដែរ នេះបើតាមការបង្ហោះសារមួយ ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកកាលពីថ្មីៗនេះ ដែលក្នងសារនោះ ស៊ីនឿន បានរៀបរាប់ថា « រីករាយ ថ្ងៃកំណើតប៉ាប៉ា ជូនពរប៉ាសុំឲ្យមានសុខភាពល្អ សំណាងល្អ គ្រួសារមានសុភមង្គលជារៀងរហូត រកស៊ីទទួល ទានមានបានទាំងអស់គ្នា ជាពិសេសសូមឲ្យប៉ាមានអាយុវែង ស្នាមញញឹម និង សប្បាយចិត្តជារៀងរហូត ស្រលាញ់ និង គោរពប៉ាជារៀងរហូត ជួបគ្នាល្ងាចនេះនៅ តាយតាយ ប៉ាជាមួយនឹងគ្រួសាររីករាយ » ។

នៅ ស៊ីនឿន បង្ហាញក្តីកតញ្ញូតាធម៌ចំពោះលោកឪពុក

ជាការពិតណាស់ក្នុងនាមជាកូនត្រូវមានកតញ្ញូតាធម៌ម្នាក់ យើងត្រូវតែយកចិត្តទុកដាក់ចំពោះ អ្នកមានគុណ ដែលបានចិញ្ចិមបីបាច់ និង អប់រំយើង តួយ៉ាងដូចជាលោក នៅ ស៊ីនឿន ជាដើមទោះបីជាលោកត្រូវមញាញឹក ក្នុងការងារយ៉ាងណាក្តី ក៏នៅតែមិនភ្លេចថ្ងៃល្អរបស់ប៉ាដែលជាអ្នកដែលបានផ្តល់កំណើតឲ្យខ្លួនដែរ ៕

ជួន នូវ

នៅ ស៊ីនឿន បង្ហាញក្តីកតញ្ញូតាធម៌ចំពោះលោកឪពុកនៅ ស៊ីនឿន បង្ហាញក្តីកតញ្ញូតាធម៌ចំពោះលោកឪពុក