ជេ​នី​ហ្វ៊ើរ ឡ​រ៉ែ​ន រក​ចំណូល​បាន​ខ្ពស់​បំផុត​ប្រចាំឆ្នាំ​2015

AP កាលពី​ពេល ថ្មី​ៗ​កន្លង​មក ផ្សាយ​ថា ទស្សនាវដ្តី «Forbes» របស់​អា​មេ​រិ​ក បាន​បង្ហាញ​លទ្ធផល​នៃ​ការ​រៀប​ចំណាត់ថ្នាក់​តារា​សម្តែង​រក​ចំណូល​បាន​ខ្ពស់​បំផុត​គិត​ពី​ពាក់កណ្តាល​ឆ្នាំ​២០១៥ ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៦​។ តារា​សម្តែង​នាង​ជេ​នី​ហ្វ៊ើរ ឡ​រ៉ែ​ន  ជនជាតិ​អា​មេ​រិ​ករក​ចំណូល​បាន​៤៦​លាន​ដុល្លារ ខ្ពស់​បំផុត​ជា​ចំណាត់ថ្នាក់​២​ឆ្នាំ​បន្តបន្ទាប់​គ្នា ។

លំដាប់ថ្នាក់​ទី​២ និង​ទី​៣ គឺ​តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក​ដូច​គ្នា គឺ​នាង Melissa Mcearthy រក​ចំណូល​បាន​៣៣​លាន​ដុល្លារ និង​នាង​Scarlett Johansson មាន​ចំណូល​២៥​លាន​ដុល្លារ ។

តារា​សម្តែង​ទាំង​១០​លំដាប់ថ្នាក់​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក គឺ​មាន​ចំណូល​សរុប​មុន​ការ​បង់ពន្ធ​ដល់​ទៅ​២០៥​លាន​ដុល្លារ ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១ មិថុនា ២០១៥ ដល់​ថ្ងៃ​ទី​១ មិថុនា ២០១៦ ។

ក្រៅពី​តារា​សម្តែង​ដែល​អាច​រក​ចំណូល​បាន​ខ្ពស់​នោះ នៅ​មាន​តារាចម្រៀង​អាច​រក​ចំណូល​ខ្ពស់​ជាងគេ​នៅ​ដើមរដូវ​ក្តៅ​ក្នុងឆ្នាំនេះ ខណៈ​ទស្សនាវដ្តី​Farbes បង្ហាញ​ពី​ការ​រៀប​ចំណាត់ថ្នាក់​ចំណូល​ខ្ពស់​បំផុត​ទាំង​១០០​នាក់ ។ នាង  Swift តារាចម្រៀង​ជនជាតិ​អា​មេ​រិ​ក​ស្ថិត​នៅ​លំដាប់​ទី​១ មាន​ចំណូល​១៧០​លាន​ដុល្លារ​។ បន្ទាប់​មក​គឺ​លោក  One Direction ជនជាតិ​អង់គ្លេស​រក​ចំណូល​បាន​១១០​លាន​ដុល្លារ​៕