ពិតជាក្ដុកក្ដួល បុរសអភ័ព្វ លីសាកសពប្រពន្ធដើរអស់ ១០គ.ម ទៅផ្ទះវិញ ខណៈកូនស្រីយំឥតល្ហែ (មានវីដេអូ)

ឥណ្ឌា៖ នេះជារឿងរ៉ាវដ៏ក្ដុកក្ដួលរបស់បុរសជាសា្វមីម្នាក់ ដែលគ្មានប្រាក់គ្រប់គ្រាន់ក្នុងការរកយានជំនិះ ដឹកសាកសពភរិយាទៅផ្ទះ បន្ទាប់ពីនាងបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ភរិយាលោក Majhi ដែលមានអាយុ ៤២ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ក្នុងតំបន់ Kalahandi រដ្ឋ Odisha ដោយសារជំងឺរបេង កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ។ ក៏ព្រោះតែគ្មានប្រាក់ លោក Majhi និងកូនស្រីអាយុ ១២ឆ្នាំ ដែលនាងដើរយំបណ្ដើរ បានបង្ខំចិត្ដដើរអស់ ១០គីឡូម៉ែត្រ ទៅផ្ទះវិញនៅឯទីក្រុង Bhubaneswar ដោយលើកសាកសពភរិយារបស់ខ្លួនដាក់នៅលើស្មា ទើបឃើញមានរថយន្ដសង្គ្រោះមន្ទីរពេទ្យ ចេញដំណើរមកជួយដឹកពួកគេដល់ផ្ទះ ដែលនៅសល់ ៦០គីឡូម៉ែត្រទៀត។ ជាក់ស្ដែងណាស់ ការដែលមានរថយន្ដសង្គ្រោះមន្ទីរពេទ្យមកជួយដឹកនេះ គឺដោយសារតែបាន អ្នកធ្វើការនៅស្ថានីយ៍ទូរទស្សន៍ម្នាក់ បានធ្វើការរាយការណ៍ ទៅកាន់មន្ដ្រីជាន់ខ្ពស់តែប៉ុណ្ណោះ។

នេះបើតាមសម្ដីលោក Majhi ថ្លែងប្រាប់ទូរទស្សន៍ក្នុងតំបន់មួយ បានឲ្យដឹងថា គាត់បានប្រាប់ខាងអជ្ញាធរមន្ទីរពេទ្យរួចហើយ ថាគាត់ក្រីក្រណាស់ និងមិនមានសមត្ថភាពក្នុងការរកយានជំនិះនោះទេ ដែលនៅក្នុងនោះ គាត់ទទូចស្នើសុំពួកគេដដែលៗ តែពួកគេនៅតែមិនអាចជួយបាន។ ឃើញសភាពបែបនេះ គាត់មានតែលើកសាកសពភរិយាដែលរុំក្រណាត់ជាច្រើនជាន់ ធ្វើដំណើរទៅផ្ទះដោយថ្មើរជើងតែប៉ុណ្ណោះ

ជួបជាមួយនឹងសមាជិកសភានៃរដ្ឋនេះ លោក Kalikesh Singh Deo បានឲ្យដឹងថា គាត់បានសាកសួរពីមន្ដ្រីធ្វើការនៅក្នុងតំបន់នោះហើយ ដើម្បីបញ្ជាក់ពីការពិត ហើយនិងចាត់វិធានការទៅតាមនោះដែរ។

សម្រាប់រឿងមួយនេះ ត្រូវបានមហាជនជាច្រើន នាំគ្នារិះគន់ទៅលើរដ្ឋាភិបាល ដែលខ្វះភាពយកវចិត្ដទុកដាក់ និងជារឿងដ៏អាម៉ាសមួយ សម្រាប់ជនជាតិឥណ្ឌាផងដែរ៕

 | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រូបភាព លោក Majhi និងកូនស្រីដើរតាមផ្លូវ យកសាកសពភរិយាទៅផ្ទះវិញ
ពិតជាក្ដុកក្ដួល បុរសអភ័ព្វ លីសាកសពប្រពន្ធដើរអស់ ១០គ.ម ទៅផ្ទះវិញ ខណៈកូនស្រីយំឥតល្ហែ (មានវីដេអូ)

ពិតជាក្ដុកក្ដួល បុរសអភ័ព្វ លីសាកសពប្រពន្ធដើរអស់ ១០គ.ម ទៅផ្ទះវិញ ខណៈកូនស្រីយំឥតល្ហែ (មានវីដេអូ)