បន្តិចទៀតនេះ​ លោក កឹម សុខា ​នឹងជួបឯកអគ្គរដ្ឋ​ទូតអាមេរិក

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានស្រង់ប្រសាសន៍​អ្នកនំាពាក្យគណបក្សសង្រ្គោះជាតិ ​លោក អេង ឆៃអ៊ាង​ ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា​ នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ​វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦​ សីហានេះ ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា ​នឹងជួបពិភាក្សាជាមួយលោក​ វីលៀម អេ ហេដ ​(William A.Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចំាកម្ពុជា ៕

William A. Heidt