បងប្អូន! ពិតជាគ្រោះថ្នាក់ណាស់

ខេត្តបន្ទាយមានជ័យ ៖ ​កាល​ពី​ថ្ងៃ​ទី​២៥ សីហា ​ឆ្នាំ​២០១៦ កម្លាំងចម្រុះ​បាន​​ធ្វើការ​ទប់ស្កាត់ និងឃាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​​​២៥​នាក់​ ស្ថិតនៅ​ចំណុច​ភូមិ​ប្រា​សាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

​​​ប្រភពឱ្យ​ដឹងថា ​ពលករ​ឆ្លង​ដែន​ទាំង​២៥​នាក់ មានស្រី​១០​នាក់ និង​ក្មេង​៣​នាក់ គឺ​មក​ពី​ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប​ ​។ បើ​តាម​ការ​បំភ្លឺ​ពី​ពលករ​​និយាយ​ថា ពួក​គាត់​មាន​បំណង​ឆ្លង​ដែនចេញ​តាម​ច្រក​អូរ​បី​ជាន់ និង​មួយ​ចំនួន​ទៀត​ ចេញ​​តាម​ច្រក​ណ​ង​ចាន់ ដើម្បី​ទៅ​ធ្វើ​កម្មករ​ចំការ​ដំឡូង និង​ពោតនៅ​ខេត្ត​ស្រះ​កែវ និង​ពលករ​មួយ​ចំនួន​ទៀត​ទៅ​ធ្វើការ​ទៅ​ព្រឹក​ វិល​ល្ងាច​ ។

​ចំពោះ​ការ​ឆ្លង​ដែន​របស់​ពួក​គាត់​នោះ​ មិន​មាន​មេ​ខ្យល់​នាំ​ទេ ដោយ​ពួក​គាត់​ធ្វើការ​នៅ​ជិត​ព្រំដែន និង​ទៅ​ជា​លក្ខណៈ​គ្រួសារ​ និង​សាច់ញាតិនៅ​ភូមិ​ជាមួយ​គ្នា​ ។ ក្រោយ​ពី​ស្តាប់​ការ​រៀបរាប់​​រួច សមត្ថកិច្ច​​បាន​ណែនាំ​ពី​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ​ ពី​ការ​ធ្វើ​ចំណាក ស្រុក​ដោយ​ខុសច្បាប់ វា​នឹង​មាន​ហា​និ​ភ័យ​កើតឡើង​ផ្សេង​ៗ​ ។ បន្ទាប់ពីកម្លាំងបានណែនាំរួច ក៏​ឱ្យ​ពួកគាត់​ត្រឡប់ទៅផ្ទះរាងៗ
ខ្លួន ។