ហេតុតែស្រលាញ់! ស្រីស្អាត បែរជាសុខចិត្តមកលុតជង្គង់ សុំមិត្តប្រុស រៀបការកណ្តាលវាល ល្បីពេញអីុនធឺណែត

ចិន៖ កាលពីពេលថ្មីកន្លងទៅនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូ បានឆក់យកបេះដូង មហាជនអស់ជាច្រើនលាននាក់ ក្នុងប្រទេសចិន។

គេបានប្រទះឃើញ ស្រីស្អាតវ័យក្មេងម្នាក់ ហេតុតែឈ្លក់វង្វេង ស្រលាញ់មិត្តប្រុស របស់ខ្លួនខ្លាំង ពោលគឺចេញពីទឹកចិត្ត ស័្មគ្រស្មោះរបស់នាងពិតៗតែម្តង រហូតដល់ថ្នាក់ស្រីស្រស់រូបនេះ ហ៊ានសម្រេចចិត្តលុតជង្គង់ សុំមិត្តប្រុសរបស់ខ្លួនរៀបការ ដោយថែមទាំងសន្យាថា នឹងផ្តល់អ្វីៗទាំងអស់ដែលនាងមាន រួមទាំងលុយកាក់ ទ្រព្យធន់ជាច្រើនផ្សេងទៀត ទៅឲ្យបុរសជាគូស្នេហ៍របស់ខ្លួន ធ្វើជាកម្មសិទ្ធិគ្រប់គ្រងថែមទៀតផង។

ប្រភពបានឲ្យដឹងថា ស្រីស្អាតជនជាតិចិន មិនស្គាល់អត្តសញ្ញាណម្នាក់នេះ បានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយពីរូបនាង បានលុតជង្គង់សុំមិត្តប្រុសរៀបការ កណ្តាលហ្វូងមនុស្សជាច្រើន នៅទីសាធារណៈមួយកន្លែង ស្ថិតក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន ស្ថិតក្នុងឈុតសម្លៀកបំពាក់កូនក្រមុំ ពណ៌សដ៏ស្រស់ស្អាត រួមជាមួយនឹងផ្កាមួយបាច់ និងបញ្ជីកម្មសិទ្ធិអចលនទ្រព្យ នៅក្នុងដៃរបស់នាង រួមជាមួយនឹងម៉ូតូធំមួយគ្រឿងម៉ាក Harley Davidson ធ្វើជាកាដូសម្រាប់ មិត្តប្រុសស្រលាញ់គ្នារាប់ឆ្នាំរបស់នាងផងដែរ។

បើតាមរយៈសារព័ត៌មាន NetEase បានឲ្យដឹងដែរថា មុនពេលនារីជាសង្សារ សារភាពស្នេហ៍សុំមិត្តប្រុសរៀបការនោះ នាងបានស្រែកបង្កូកប្រកាស ដើម្បីឲ្យអ្នករាល់គ្នាបានលឺថា «ទីបំផុត ខ្ញុំមានប្រាក់គ្រប់គ្រាន់ ទិញម៉ូតូ Harley Davidson សម្រាប់មនុស្សជាទីស្រលាញ់ របស់ខ្ញុំហើយ!» រួចទើបនាងនិយាយទៅកាន់មិត្តប្រុសនាងថា «រៀបការជាមួយអូនទៅណាបងសម្លាញ់! អូនហ្នឹងដាក់ឈ្មោះបង ចុះក្នុងបញ្ជីក្តោបក្តាប់គ្រប់គ្រង លើអចលនវត្ថុ លុយ ឡាន ផ្ទះ វីឡាន របស់អូន ធ្វើជាកម្មសិទ្ធរបស់បង! ណា...ណា...បងសម្លាញ់!»

ជាលទ្ធផល ស្រីស្រស់រូបនេះ បានធ្វើឲ្យបុរសជាគូស្នេហ៍របស់នាង រំភើបចិត្តជាខ្លាំង ងក់ក្បាល យល់ព្រមតាមសំណើរ របស់នាងផងដែរ។ ជាហេតុធ្វើឲ្យ មនុស្សម្នាជាច្រើន នៅក្បែរនោះ រំភើបចិត្តជំនួសពួកគេទាំង នូវទិដ្ឋភាពដែលមិនធ្លាប់មាននេះផងដែរ។

គួរឲ្យដឹងថា នារីក្លាហានរូបនេះ ទើបតែត្រលប់មកប្រទេសចិនវិញ ក្រោយពីរូបនាងបានរៀនចប់ នៅឯបរទេស។ ជាហេុតធ្វើឲ្យរូបនាង ខានជួបមុខមិត្តប្រុស អស់រយៈពេលរាប់ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមការឲ្យដឹង ពីស្រីស្រស់រូបនេះ បានលើកឡើងថា នាងជឿជាក់លើស្នេហាពិត ស្ម័គ្រសោះរបស់នាង ហើយនាងក៏បានខិតខំធ្វើការផងដែរ ដើម្បីសន្សំលុយទិញ ម៉ូតូជូនមិត្តប្រុសរបស់នាង ដែលជាកម្លាំងញើសឈាមខ្លួនឯងផងដែរ។

ផ្ទុយទៅវិញ នាងបានឆ្លើយទៀតថា ការស្នើសុំរៀបការ ទៅកាន់នរណាម្នាក់ វាមិនមែនជាការងារ ឬកាតព្វកិច្ចរបស់បុរសៗតែម្នាក់ឯងដែលត្រូវធ្វើវា សម្រាប់មនុស្សស្រីនោះទេ សំខាន់គឺការស្រលាញ់ពិតប្រាកដ រវាងគ្នានឹងគ្នា។

ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកនិយមលេង បណ្តាញសង្គមជាច្រើន មានការសាទរ និងបញ្ចេញសារ ជូនពរដល់ស្នេហា របស់ពួកគេទាំងពីរផងដែរ ៕ 

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកមួយវិញទៀត ពិតជាគួរឲ្យភ្ញាក់ផ្អើលដែលបានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍ ជាមួយនឹងស្ទាយសុំមិត្តស្រីរៀបការ លក្ខណៈបែបស្លៀកពាក់ប៊ីនីគីក្នុងអាងហែលទឹក ខណៈមានទឹកមន្ត ប្រោះព្រំធ្លាក់ពីលើ ជូនពរដល់ក្តីស្នេហ៍ របស់ពួកគេទាំងពីរថែមទៀតផងដែរ។

លោក Ju Zhiqiang គឺជាបុរសដ៏រ៉ូមែនទិចម្នាក់ មកពីទីក្រុង Yantai ភាគខាងជើងខេត្ត Shangdong ប្រទេសចិន បានរៀបចំគម្រោងស្នើសុំមិត្តស្រី នាង Mu ដើម្បីរៀបការ នៅចំពោះមុខមិត្តភក្តិ និងអ្នកទេសចរជាច្រើន ដើម្បីឲ្យពួកគេជួយធ្វើជាសាក្សី ក្នុងថ្ងៃពិសេសរបស់គាត់។

កម្លោះសង្ហារ Ju Zhiqiang បានត្រៀមចិញ្ចៀនត្បូងពេជ្រដ៏ស្រស់ស្អាតមួយវង់ និងផ្កាកុលាបមួយបាច់ និងមានការតុបតែងជុំវិញអាងហែលទឹក គួរជាទីទាក់ទាញផងដែរ រៀបចំធ្វើឡើងនៅតំបន់សួនទឹកកម្សាន្តមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមតំបន់ឆ្នេរខេត្ត Shangdong។

កម្លោះសង្ហាររូបនេះ តម្រូវឲ្យមិត្តស្រីខ្លួន ស្លៀកឈុតប៊ីគីនី ប៉ុន្តែមានការតុបតែងខ្លួន ដូចជាកូនក្រមុំ រួមមានស្បៃគ្របក្បាល និងម្កុដបំពាក់ពីលើក្បាល ដោយមិនតម្រូវឲ្យ មានទឹកច្រើន ក្នុងអាងហែលទឹកឡើយ។

យ៉ាងណាមិញ បើតាមការដែលដឹងមកនោះ ស្រីស្អាត Mu បានយល់ព្រមរៀបការជាមួយលោក Ju ផងដែរ ហើយរំពេចនោះស្រាប់តែទ្វារឋានសួគ៌ បើកឡើងស្វាគមន៍ និងមានការបង្អុរភ្លៀងធ្លាក់មកជោកជាំតែម្តង។

ស្របពេលជាមួយគ្នានេះដែរ អ្នកខ្លះយល់ឃើញថា វាពិតជារឿងមួយដ៏ល្អផងដែរ ដែលស្នេហារបស់ពួកគេមិនទាន់រៀបការផង ទទួលបានទឹកមន្ត ប្រោះព្រំមុនបាត់ទៅហើយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហេតុតែស្រលាញ់! ស្រីស្អាត បែរជាសុខចិត្តមកលុតជង្គង់ សុំមិត្តប្រុស រៀបការកណ្តាលវាល ល្បីពេញអីុនធឺណែត

ហេតុតែស្រលាញ់! ស្រីស្អាត បែរជាសុខចិត្តមកលុតជង្គង់ សុំមិត្តប្រុស រៀបការកណ្តាលវាល ល្បីពេញអីុនធឺណែត

ហេតុតែស្រលាញ់! ស្រីស្អាត បែរជាសុខចិត្តមកលុតជង្គង់ សុំមិត្តប្រុស រៀបការកណ្តាលវាល ល្បីពេញអីុនធឺណែត

ហេតុតែស្រលាញ់! ស្រីស្អាត បែរជាសុខចិត្តមកលុតជង្គង់ សុំមិត្តប្រុស រៀបការកណ្តាលវាល ល្បីពេញអីុនធឺណែត

ហេតុតែស្រលាញ់! ស្រីស្អាត បែរជាសុខចិត្តមកលុតជង្គង់ សុំមិត្តប្រុស រៀបការកណ្តាលវាល ល្បីពេញអីុនធឺណែត