អតីតមិត្តប្រុស ៨ ឆ្នាំរបស់ Linda Chung និយាយអ្វីខ្លះ ក្រោយនាងបានសម្រាលកូន?

6 Videos


ព័ត៌មានសម្រាលកូនរបស់តារាសម្តែងស្រីហុងកុងល្បីឈ្មោះ Linda Chung ត្រូវបានចែកចាយពាសពេញបណ្តាញអ៊ីនធឺរណេតកាលពីពេលថ្មីៗនេះ ទោះបីជាភេទរបស់កូននាងមិនទាន់ត្រូវបានបង្ហាញក្តី ។

អតីតមិត្តប្រុស ៨ ឆ្នាំរបស់ Linda Chung និយាយអ្វីខ្លះ ក្រោយនាងបានសម្រាលកូន?

អាស្រ័យហេតុនេះហើយ ទើបខាងសារព័ត៌មានចិនល្បីឈ្មោះមួយបានទាក់ទងទៅអតីតមិត្តប្រុស ៨ ឆ្នាំរបស់នាង លោក Philip Ng ដើម្បីសួរពាក់ព័ន្ធនឹងអារម្មណ៍របស់លោកផ្ទាល់ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលពីចម្លើយលោកនោះ គឺលោកគ្រាន់តែនិយាយមួយឃ្លាថា «ទុកពេលឲ្យនាងសម្រាកសិនទៅ» ។

អតីតមិត្តប្រុស ៨ ឆ្នាំរបស់ Linda Chung និយាយអ្វីខ្លះ ក្រោយនាងបានសម្រាលកូន?

ក្រោយមកលោកក៏បង្វែរព័ត៌មាន ដោយបាននិយាយពីអារម្មណ៍លោកពីរឿងគូជីវិតលោកវិញ ដោយលោកប្រាប់ថា លោកក៏ចង់រៀបការដែរ តែដោយសារតែមិនទាន់ជួបដៃគូជីវិតច្បាស់លាស់ ។ លោកបាននិយាយទៀតដែរថា លោកជួបមនុស្សស្រីច្រើនណាស់ តែចុងក្រោយទំនាក់ទំនងរវាងពួកគេ និង លោក បានត្រឹមតែមិត្តភក្តិធម្មតា ។

អតីតមិត្តប្រុស ៨ ឆ្នាំរបស់ Linda Chung និយាយអ្វីខ្លះ ក្រោយនាងបានសម្រាលកូន?

គួរបញ្ជាក់ដែរថា ស្នេហារយៈ ៨ ឆ្នាំរវាងអ្នកទាំងពីរត្រូវបានបញ្ចប់ត្រឹមមួយប៉ព្រិចភ្នែក ព្រោះតែបញ្ហាឯកជនរៀងៗខ្លួន ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

អតីតមិត្តប្រុស ៨ ឆ្នាំរបស់ Linda Chung និយាយអ្វីខ្លះ ក្រោយនាងបានសម្រាលកូន?