របក​គំ​ឃើញ​ផ្នែក​វេជ្ជសាស្ត្រ​ថ្មី​អាចជួយ​ឱ្យ​មនុស្ស​ដកដង្ហើម​ក្នុង​ទឹក​នាពេល​អនាគត បន្ទាប់ពី​ធ្វើតេស្ត​ជោគជ័យ​លើ​កណ្តុរ​

    ​របកគំហើញ​ផ្នែក​វេជ្ជសាស្ត្រ ដែល​ថ្មីៗ​នេះ​កំពុង​ធ្វើតេស្ត​លើស​ត្វ គឺ​ប្រើប្រាស់​នូវ​បច្ចេកវិជ្ជា​ដកដង្ហើម​តាម​អង្គធាតុ​រាវ​។ 

​    ​អង្គការ​មូលនិធិ​ស្រាវជ្រាវ​កម្រិត​ខ្ពស់​របស់​រុស្ស៊ី (Advanced Research Fund) បានធ្វើ​តេស្ត​ប្រព័ន្ធ​បច្ចេកវិជ្ជា​នេះ​ជោគជ័យ​ទៅលើ​សត្វ​កណ្តុរ​រួចមកហើយៗ​ឥឡូវ​កំពុង​យកមក​សាក​លើ​ឆ្កែ​វិញ​ម្តង​។ 

​    ​បច្ចេកវិជ្ជា​ដកដង្ហើម​តាម​អង្គធាតុ​រាវ​មានការ​ពាក់ព័ន្ធ​នឹង​ការចាក់​បំពេញ​សួត​ជាមួយនឹង​អង្គធាតុ​រាវ​ដែល​ពោរពេញ​ដោយ​អុកស៊ីសែន ដែល​បន្ទាប់មក​អាច​ហូរ​ចូល​ទៅតាម​សរសៃឈាម​។ 

របក​គំ​ឃើញ​ផ្នែក​វេជ្ជសាស្ត្រ​ថ្មី​អាចជួយ​ឱ្យ​មនុស្ស​ដកដង្ហើម​ក្នុង​ទឹក​នាពេល​អនាគត បន្ទាប់ពី​ធ្វើតេស្ត​ជោគជ័យ​លើ​កណ្តុរ​

​    ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​គឺថា បច្ចេកវិជ្ជា​នេះ​គឺ​ដូចគ្នា​បេះ​ដាក់​ទៅនឹង​ប្រព័ន្ធ​មួយ​ក្នុង​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​រឿង The Abyss ឆ្នាំ ១៩៨៩ របស់លោក James Cameron​។ 

​    ​លោក Vitaly Davydov អគ្គនាយករង​អង្គការ​មូលនិធិ​ស្រាវជ្រាវ​កម្រិត​ខ្ពស់​និយាយថា "​យើង​បានធ្វើ​តេស្ត​លើ​របស់​មានជីវិត​រួចហើយ​។ យើង​បានចាប់ផ្តើម​ជាមួយ​កណ្តុរ និង​សត្វ​តូចៗ​ជាច្រើន​ទៀត​។ ឥឡូវ យើង​កំពុង​សាកល្បង​លើស​ត្វ​ធំៗ​។ ឆ្កែ​នឹង​ដើរតួ​ជា​អ្នកធ្វើ​តេស្ត​នេះ​"​។ 

​    ​ឈុត​ហែល​ទឹក​ពិសេស​មួយ​កំពុង​ត្រូវបាន​ផលិតឡើង​យ៉ាង​ពិសេស​សម្រាប់​មនុស្ស​ដើម្បី​ប្រើប្រាស់​បច្ចេកវិជ្ជា ដែល​ធ្វើឡើង​ក្នុង​គោលបំណង​សម្រាប់​ឱ្យ​អ្នកបើក​នាវាមុជទឹក​ប្រើប្រាស់​ទុក​បង្ការ​គ្រា​មាន​អាសន្ន ដើម្បីឱ្យ​ពួកគេ​អាច​ឡើងមក​លើគោក​ដោយ​សុវត្ថិភាព​៕

​ប្រភព​៖ Dailystar

  • របក​គំ​ឃើញ​ផ្នែក​វេជ្ជសាស្ត្រ​ថ្មី​អាចជួយ​ឱ្យ​មនុស្ស​ដកដង្ហើម​ក្នុង​ទឹក​នាពេល​អនាគត បន្ទាប់ពី​ធ្វើតេស្ត​ជោគជ័យ​លើ​កណ្តុរ​已关闭评论
  • 8 views
  • Hide Sidebar
    A+