រថយន្ត​ SUV របស់​ Lamborghini ​មាន​តម្លៃ​ចាប់​ពី​ ២០ ម៉ឺន​ដុល្លារ

​រថយន្ត​ប្រភេទ​ SUV ​ជំនាន់​ថ្មី​របស់​​ក្រុមហ៊ុន​ Lamborghini ដែល​បង្កើត​ចេញ​ពី​ឡាន​គំរូ​ Urus នឹង​មាន​​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ​ ២០១៨ ខាង​មុខ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​​ Stefano Domenicali នាយក​ប្រតិបត្តិ​ក្រុមហ៊ុន។

 

រថយន្ត​ SUV របស់​ Lamborghini ​មាន​តម្លៃ​ចាប់​ពី​ ២០ ម៉ឺន​ដុល្លារ

 

​រថយន្ត​ SUV ទី​ពីរ​នេះ (បន្ទាប់​ពី​ SUV ទី​មួយ​ម៉ូដែល LM002) ​​ ​​ធ្លាប់​បាន​បង្ហាញ​រូបរាង​​ម្ដង​​រួច​មក​ហើយ​ក្នុង​​នាម​ជា​ផលិតផល​គំរូ​ នៅ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​​នា​ទីក្រុង​ប៉េកាំង​ ឆ្នាំ​ ២០១២ ដែលមាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ V8 ទំហំ​ ៤ លីត្រ។​ រថយន្ត​​ SUV នេះ​នឹង​​​ទំនង​ជា​បង្ហាញ​រូបរាង​​ផ្លូវ​ការ​​នា​ចុង​ឆ្នាំ​ ២០១៧ ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Frankfurt។

 

រថយន្ត​ SUV របស់​ Lamborghini ​មាន​តម្លៃ​ចាប់​ពី​ ២០ ម៉ឺន​ដុល្លារ

 

ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​គ្រោង​ចេញ​លក់​​រថយន្ត​នេះ​នៅ​​អំឡុង​ឆ្នាំ​ ២០១៨ ក្នុង​តម្លៃ​ចាប់​ពី​ ២០០ ០០០ ដុល្លារ ដោយ​​សហរដ្ឋអាមេរិក និង​ ប្រទេស​ចិន​ ​រំពឹង​ថា​នឹង​ជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​​រថយន្ត​ SUV នេះ៕​

 

ចុច​អាន៖ ឡាន​ Lamborghini ស៊េរី​ថ្មី​ដែល​ទើប​ប្រកាស​ មាន​ម្ចាស់​អស់​ហើយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ AutoWeek, zing​