មន្ត្រីរដ្ឋាភិបាល៖ ស្ត្រីខ្មែរច្រើនទៀតត្រូវបានជួញដូរនៅ អារ៉ាប៊ី សាអូឌីត

ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនស្ត្រីខ្មែរដែលឥឡូវត្រូវបានគេគិតថា កំពុងជាប់ផុងនៅក្នុងឧស្សាហកម្មផ្លូវភេទនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត បន្ទាប់ពីត្រូវបានជួញដូរក្នុងឆ្នាំកន្លងមកនេះ បានកើនឡើងដល់ជាង២០នាក់។ ទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែមិន និយាយអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសង្គ្រោះស្ត្រីទាំងនេះឡើយកាលពីម្សិលមិញ ខណៈបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទប៉ុនប៉ងជួញដូរស្ត្រីចំនួន៣នាក់ទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌មួយនេះ។ ជនជាតិប៉ាគីស្ថានឈ្មោះ Niaz Ahmed អាយុ ៥៥ឆ្នាំ និង Yazef Ahmed អាយុ២៤ឆ្នាំព្រមទាំង មេខ្យល់ជនជាតិខ្មែរម្នាក់ឈ្មោះ ប៊ិន ញ៉  អាយុ ៧២ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំ ពេញកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ ដោយសារជាប់សង្ស័យពីបទប៉ុនប៉ងជួញដូរស្ត្រីទាំងនេះចេញពីប្រទេស។ ពេលសាកសួរ ជនសង្ស័យបានទទួល ស្គាល់ថា ពួកគេមានគម្រោងបញ្ជូនស្ត្រីទាំងនេះដែលត្រូវបានគេល្បួងពីខេត្តត្បូងឃុំ  ដោយសន្យាថា នឹងរកការងារប្រាក់ខែខ្ពស់ឲ្យនោះ ទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត  ហើយបានសារភាពថា ពីមុនមកធ្លាប់បានបញ្ជូនស្ត្រីជាង១០នាក់ទៅប្រទេសនេះ នេះបើយោងតាមលោក កែវ ធា នាយការិ យាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានី។ ពេលទាក់ទងកាលពីម្សិលមិញ លោក  កែវ  ធា បានលើកឡើងថា ឥឡូវមន្ត្រីរបស់លោកជឿថា ចំនួនស្ត្រីខ្មែរដែលត្រូវបានជួញដូរទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត  ដើម្បីបម្រើសេវាផ្លូវភេទ លើសពីតួលេខនេះទ្វេដង។ លោកបានមានប្រសាសន៍ថា ”យើងសន្និ ដ្ឋានថា ជនជាតិប៉ាគីស្ថាននេះបាននាំស្ត្រីខ្មែរជាច្រើននាក់ទៅកាន់ប្រទេសអារ៉ាប៊ី  សាអូឌីត ក្នុងឆ្នាំកន្លងមក”។ លោកបានបន្ថែមថា “យើងគ្មានឯកសារបញ្ជាក់ពីចំនួនពិតប្រាកដនៃស្ត្រីខ្មែរដែលពួកគេបានបញ្ជូនទៅប្រទេស អារ៉ាប៊ី សាអូឌីតឡើយ ប៉ុន្តែ ឆ្លងកាត់តាមរយៈការស៊ើប អង្កេតរបស់មន្ត្រីយើង យើងគិតថា ស្ត្រីជាង២០នាក់ត្រូវបានបញ្ជូនទៅទីនោះ”។ បុរសជនជាតិប៉ាគីស្ថានទាំងពីរនាក់នេះកំពុងធ្វើការជាផ្នែកនៃបណ្តាញជួញដូរមនុស្ស ដែលមានមូលដ្ឋាននៅក្នុងប្រទេសដែលសម្បូរប្រេងមួយនេះ។ លោក កែវ ធា បានលើកឡើងថា “ខ្ញុំចង់និយាយថា នេះគឺជាក្រុមហ៊ុនមិនផ្លូវការនៅក្នុងប្រទេស អារ៉ាប៊ី សាអូឌីត ហើយពួកគេកំពុងធ្វើការដោយសម្ងាត់ និងខុសច្បាប់     ជាមួយជនជាតិប៉ាគីស្ថានទាំងពីរនាក់នេះ”។ លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបានលើកឡើងថា លោកទទួលបានព័ត៌មានមកថា មានស្ត្រីជនជាតិ អារ៉ាប៊ី សាអូឌីត ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីនាំស្ត្រីខ្មែរទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌នេះ។ លោកបានមានប្រសាសន៍ថា ”យើងទទួលបានព័ត៌មានមកថា មានស្ត្រីមួយចំនួនមកពីប្រទេស អារ៉ាប៊ី សាអូឌីត ហើយពួកគេបានប៉ុនប៉ងនាំស្ត្រីខ្មែរយើងយកទៅជួញដូរនៅក្នុងប្រទេសនេះ”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើស្ត្រីខ្មែរប៉ុន្មាននាក់ដែលលោកជឿថា បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ី  សាអូឌីត ឡើយ ប៉ុន្តែសង្ស័យថា អាចមានអ្នក ជួញដូរជនជាតិអារ៉ាប៊ី សាអូឌីតកំពុងលាក់ខ្លួន នៅក្នុងរាជធានីភ្នំពេញក្នុងពេលបច្ចុប្បន្ន។ លោកបានថ្លែងថា ”យើងកំពុងតែស្វះស្វែងដើម្បីតាមរកស្ត្រីទាំងនេះ ប៉ុន្តែឥឡូវយើងកំពុងធ្វើការដើម្បីប្រមូលព័ត៌មានសម្រាប់ចាប់ជនល្មើសនៅឡើយ ហេតុដូច្នេះ ហើយយើងមិនអាចបញ្ចេញព័ត៌មានបានទេ ព្រោះពួកគេនឹងគេចខ្លួន”។ ដោយបដិសេធមិនរៀបរាប់ច្រើន លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងថា ក្រសួងរបស់លោកជាមួយក្រសួង ការបរទេស និងក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការរួមមួយ ”ដើម្បីសង្គ្រោះពលរដ្ឋរបស់យើងក្នុងប្រទេសអារ៉ាប៊ី សាអូឌីត”។ […]

The post មន្ត្រីរដ្ឋាភិបាល៖ ស្ត្រីខ្មែរច្រើនទៀតត្រូវបានជួញដូរនៅ អារ៉ាប៊ី សាអូឌីត appeared first on The Cambodia Daily.