មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបន្តកម្មវិធីបង្កាត់ពូជឆ្កែទុកលក់ដើម្បីរកប្រាក់បន្ថែម

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចាប់ផ្ដើមកម្មវិធីបង្កាត់ពូជឆ្កែដែលបានផ្អាកសកម្មភាពជាយូរមកហើយ ដោយសង្ឃឹមថា នឹងបំពេញបន្ថែមចំនួនឆ្កែហិតរកគ្រឿងផ្ទុះព្រមទាំងបំពេញបន្ថែមហិបប្រាក់របស់ខ្លួនដែលកាន់តែរលស់បន្តិចម្ដងៗ ដោយលក់ឆ្កែទាំងនេះទៅឱ្យស្ថាប័នផ្សេងៗរួមទាំងនគរបាលបង្ក្រាបកុបកម្មជាដើម។ ឆ្កែទើបកើតដំបូងក្នុងចំណោមឆ្កែប្រាំមួយក្បាលជាប្រភេទឆ្កែនាំមកពីប្រទេសបែលហ្ស៊ិក បានកើតនៅមណ្ឌលបង្វឹកឆ្កែរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៨ ខែសីហា ហើយឆ្កែមួយក្បាលទៀតប្រហែលនឹងកើតនៅថ្ងៃអាទិត្យ។ លោក ហេង រតនា អគ្គនាយក CMAC បានមានប្រសាសន៍ថា ចាប់តាំងពីការបោះបង់ចោលកម្មវិធីបង្កាត់ពូជឆ្កែដែលមានបញ្ហាក្នុងឆ្នាំ២០០៨ដោយសារខ្វះមូលនិធិមក រដ្ឋាភិបាលបាននាំចូលឆ្កែហិតរកមីនពីអឺរ៉ុប ដោយចំណាយប្រាក់រាប់ពាន់ដុល្លារ     ឯណោះក្នុងមួយក្បាលៗ។ ទោះបីជាថវិការបស់ CMAC កាន់តែរលស់បន្តិចម្ដងៗជាថ្មីម្តងទៀតក៏ដោយ តែ មជ្ឈមណ្ឌលនេះសង្ឃឹមថា នឹងបង្វែរកម្មវិធីបង្កាត់ពូជឆ្កែថ្មីនេះទៅជាការរកប្រាក់ជាចម្បងវិញ ។ CMAC បានបាត់បង់អ្នកដោះមីនរាប់រយនាក់ឯណោះដោយសារតែជំនួយបរទេសចេះតែតិចទៅៗ។ លោក ហេង រតនា បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងបានដំណើរការឡើងវិញនូវការបង្កាត់ពូជឆ្កែហិតរកមីននេះ ហើយយើងមានគំនិតសុទិដ្ឋិនិយម។ យើងមានផែនការបង្កាត់សត្វឆ្កែឱ្យបានច្រើន។ យើងសង្ឃឹមថា នឹងបង្កាត់ឆ្កែឱ្យបានពី៥០ទៅ១០០ក្បាលនៅឆ្នាំក្រោយ និងយ៉ាងហោចណាស់ឱ្យបាន៣០ក្បាលដែរនៅឆ្នាំនេះ”។ ប្រសិនបើជោគជ័យឆ្កែមួយចំនួននឹងដាក់បញ្ចូលជាមួយឆ្កែហិតរកមីន៣៣ក្បាល ដែល CMAC មានក្នុងពេលឥឡូវនេះ។ លោក ហេង រតនា បានមានប្រសាសន៍ថា “យើងបានពិភាក្សាជាមួយក្រសួងពាក់ព័ន្ធមួយចំនួនរួចហើយ […]

The post មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបន្តកម្មវិធីបង្កាត់ពូជឆ្កែទុកលក់ដើម្បីរកប្រាក់បន្ថែម appeared first on The Cambodia Daily.