នាំក្មួយស្រីថ្លៃទៅបេះផ្កាព្រៃលក់ បែរជាចាប់រំលោភនាងទៅវិញ

6 Videos


បុរសម្នាក់បាននាំក្មួយថ្លៃស្រីទៅឡើងបេះផ្កាព្រៃតែពីរនាក់ នៅពេលទៅដល់កន្លែងស្ងាត់ក៏ចាប់រំលោភក្មួយថ្លៃស្រីនោះរហូតបានសម្រេចតែម្តង បន្ទាប់ពីចាប់រំលោភរួចហើយ ក្មួយស្រីថ្លៃនោះ ក៏បានប្តឹងទៅសមត្ថកិច្ច ។

ក្រោយពីទទួលបានពាក្យបណ្តឹង បុរសម្នាក់នោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦ បន្ទាប់ពីបុរសរូបនេះបាននាំក្មួយស្រីថ្លៃទៅបេះផ្កានៅលើឧទ្យានជាតិគិរីរម្យ តែបែរជាចាប់រំលោភនាងរហូតបានសម្រេចទៅវិញ ។

នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ស៊ឿន រ៉ា អាយុ ៣១ ឆ្នាំ មុខរបរបេះផ្កាលក់ មានប្រពន្ធ និង មានកូន ៣ នាក់រួចទៅហើយ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណែកក្មួយថ្លៃស្រីរងគ្រោះអាយុ ១១ ឆ្នាំ ត្រូវជាក្មួយស្រីខាងប្រពន្ធរបស់ជនសង្ស័យ ។ មុនពេលកើតហេតុជនសង្ស័យបាននាំក្មេងស្រីរងគ្រោះទៅបេះផ្កាព្រៃនៅចំណុចភ្នំបៃតងនៅឧទ្យានជាតិគិរីរម្យ ពេលទៅដល់កន្លែងស្ងាត់ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។

នាំក្មួយស្រីថ្លៃទៅបេះផ្កាព្រៃលក់ បែរជាចាប់រំលោភនាងទៅវិញ

នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានថា មានការចាប់រំលោភក៏ធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមច្បាប់ ៕

សុថាត់