ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​លើកគ្នា​មក​សាលាសង្កាត់​ខ្សា​ម​សំណូមពរ​ទារ​យកលុយ​ទិញ​ដី​វិញ​​ក្នុង​រឿង​ឈ្មួញ​ដី​២​នាក់​ប្តឹងផ្តល់​គ្នា​រំលោភ​យក​ដី​ពួកគាត់​ជាង​៤០​គ្រួសារ​

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាង២០គ្រួសារក្នុងចំណោមជាង៤០គ្រួសារ នៅល្ងាចថ្ងៃទី២៥ ខែសីហានេះ បានលើកគ្នាមកជួបភាគីទី១នៅក្នុងសាលាសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង តវ៉ាសុំយកលុយទិញដីពីភាគីទី១វិញ ខណៈពេលដែលភាគីទី១ និងទី២កំពុងប្តឹងផ្តល់គ្នានៅតុលាការខេត្ត ដណ្តើមដីគ្នាដែលទិញពីប្រជាពលរដ្ឋជាង៥,៧៩៥៣ហិកតា នៅខាងជើងផ្សារកំពង់ឆ្នាំងថ្មីកំពុងសាងសាង់ និងកំពុងរៀបចំទៅជាតំបន់អភិវឌ្ឍន៍ ដែលពួកគេបានរំលោភយកដីរបស់ប្រជាពលរដ្ឋជាង៤០ឡូត៍និងជាង៤០គ្រួសារ ដែលក្នុ ងកាតវ៉ានោះគេពិនិត្យឃើញមានវត្តមានលោកចៅសង្កាត់រងម្នាក់ចូលរួមផងដែរ។

023b1

ប្រជាពលរដ្ឋភាគច្រើនបានលើកឡើងថា៖ ពួកគគាត់សុំយកលុយទិញដីវិញ ខ្លះសុំមើលប្លង់ដីថ្មីដែលភាគីទី១ចង់ដូរអោយពួកគាត់ តើជាកម្មសិទ្ធស្របច្បាប់ហើយឬនៅ ព្រោះខ្លាចដូរអោយដីថ្មីហើយមានរឿងទៀត និងបើចាំតុលាការកាត់ក្តីអោយឈ្នះចាញ់តើប៉ុន្មានឆ្នាំទៅ គឺពួកគាត់ត្រូវមករស់នៅឆ្នាំក្រោយនេះហើយតើនៅម្តេចបានទៅ និងថាតើមានគោលការដោះស្រាយអោយពួគាត់យ៉ាងម៉េច!!។

023b2

រឿងនេះលោក អៀ គុយម៉ុង ហៅក្តាន់ ជាភាគីទី១លក់ដីអោយប្រជាពលរដ្ឋ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋថា៖ លោកជាភាគីអ្នករងគ្រោះដែរ តែលោកនិងទទួលខុសត្រូវចំពោះមុខច្បាប់ជា មួយប្រជាពលរដ្ឋដែលមានទិញដីឡូត៍ពីលោកជាង៤០គ្រួសារ គឺលោកមិនគេចវេះនោះឡើយ។ ជំរើសរបស់លោកដោះស្រាយជាមួយប្រជាពលរដ្ឋមាន៤ចំណុចគឺ៖ ១.បើលោកឈ្នះក្តីលោកនិងប្រគល់ដីដដែ លជូនប្រជាពលរដ្ឋវិញ , ២.បើលោកចាញ់ក្តី លោកនិងប្រគល់ប្រាក់ថ្លៃលក់ដីជូនប្រជាពលរដ្ឋវិញ , ៣.អ្នកមិនយកប្រាក់វិញចង់បានដីលោកនិងប្រគល់ជូនដីមានទំហំប៉ុនគ្នាជាដីថ្មីនៅជាប់គ្នានោះ, ៤.អ្នកដែលចង់បានដីថ្មីក្នុងពេលនេះ ក៏លោកអាចប្រគល់ជូនអោយបានដែរ តែពេលលោកឈ្នះក្តីលោកមិនអាចដូរដីចាស់អោយវិញឡើយ។ រឿងនេះសូមបងប្អូនម្ចាស់ដីទាំងអស់យោគយល់ ព្រោះថា៖ អ្នកអ្នករំលោភយកដីបងបងប្អូន និងដីលោក គឺជាភាគទី២ ដែលលោកកំពុងប្តឹងនៅតុលាការ។

023b3

លោកបានបញ្ជាក់អោយដឹងទៀតថា៖ លោកបានទិញដីពីលោក ជាម ហៃ មានឯកសារប្រ គល់លុយ និងលិខិតលក់ទិញត្រឹមត្រូវ។ តែនៅថ្ងៃទី២៣ និង២៤ ខែសីហា មានលោក លី ផេង ជាភាគីទី២បានយកកម្លាំងប៉េអ៊ឹមខេត្តមកការពារ អោយគេដកបង្គោលដីគាត់ និងបង្គោលដីរបស់ប្រជាពលរដ្ឋចោល ហើយបោះរបងថ្មីរំលោភយកដី ៥,៧៩៥៣ហិកតា ក្នុងនោះមានប្រជាពលរដ្ឋបានទិញពីលោក ដោយមា នអាជ្ញាធរភូមិ សង្កាត់ទទួលស្គាល់ ដែលរឿងនេះកំពុងប្តឹងគ្នានៅតុលាការ។ ការយកកម្លាំងប៉េអឹមមកធ្វើបែបនេះមិនត្រឹមត្រូវទេគួរតែផ្អាកសកម្មសិនទុកអោយតុលាការជាអ្នកជាអ្នកកាត់ក្តី បើឈ្នះយកដីនោះទៅ ដែលរឿងនេះមិនគួរអំណាចរំលោភមកលើអ្នកទន់ខ្សោយឡើយ។

023b4

គួរបញ្ជាក់ថា៖ ភាគីទាំង៣ គឺ១ភាគីលោក អៀ គុយម៉ុង នៅកំពង់ឆ្នាំង ២,ភាគីលោក ជាម ហៃ ជាតំណាងប្រជាពលរដ្ឋអ្នកលក់ដី១០គ្រួសា , ៣.ភាគីលោក លី ផេង នៅភ្នំពេញជាឈ្មួ្ញទិញដីមានខ្នងអ្នកធំកំពុងប្តឹងផ្តល់គ្នាយ៉ាងខ្លាំងខ្លានៅតុលាការ ដណ្តើមយកឈ្នះរៀងៗខ្លួន ដែលម្នាក់ៗសុទ្ធតែអះអាងថាមានឯកសារត្រឹមត្រូវស្របច្បាប់ ប៉ុន្តែពួកមិនទាន់បញ្ចេញសារទាំងនោះអោយអ្នកកាសែតជាចំហរឡើយ។

023b5

រឿងខាងលើនេះប្រជាពលរដ្ឋសំណូមពរលោកអភិបាលខេត្តនិងតុលាការខេត្ត មេត្តាដោះស្រាយរឿងក្តីនេះអោយបានឆាប់ៗផង គឺពួកគាត់ជាអ្នករងគ្រោះដោយសារភាគីទាំង៣ខាងលើនេះ ទោះជាអ្នកណាឈ្នះឬចាញ់ គឺពួកគាត់សុំតែដីដែលគាត់បានទិញ ឬសុំយកលុយវិញក៏បានដែរ៕ (រិទ្ធិជ័យ )

023b6
023b7
DSC05520
DSC05522
DSC05521
026a8
026a7
026a6
026a5
026a4