Man City ទិញ​បាន​ Bravo ​ផ្លូវការ ​​ធ្វើ​ឲ្យ​ Joe Hart ​​រក​ច្រកចេញ

ក្លឹប​មេឃ​ខៀវ​ Manchester City បាន​ចុះ​កុងត្រា​ទិញ​យក​អ្នកចាំទី​ជម្រើស​ជាតិ​ឈីលី​ Claudio Bravo ​មក​ពី​ក្លឹប​ FC Barcelona ផ្លូវ​ការ​ហើយ​កាល​ពី​ម្សិល​មិញ​ ធ្វើ​អ្នកចាំទី​ជម្រើស​ជាតិ​អង់គ្លេស Joe Hart ​​កំពុង​ស្វះស្វែង​ចាក​ចេញ​រក​ក្លឹប​ថ្មី។

 

Man City ទិញ​បាន​ Bravo ​ផ្លូវការ ​​ធ្វើ​ឲ្យ​ Joe Hart ​​រក​ច្រកចេញ

Claudio Bravo ចុះកុងត្រាជាមួយ Man City ៤ឆ្នាំ

 

Bravo វ័យ​៣៣​ឆ្នាំ​ ដែល​លេង​ឲ្យ​ Barca ​តាំង​ពី​ឆ្នាំ​២០១៤ ​​បាន​ចុះ​កុងត្រា​៤​ឆ្នាំ​នៅ​ក្លឹប​ Man City ក្នុង​តម្លៃ​១៧​លាន​ផោន​ (២២,៤៣​លាន​ដុល្លារ)។ ក្រោយ​ចុះ​កុងត្រា​ អ្នកចាំទី​ដែល​ឈ្នះ​ពាន​ Copa America ២​ឆ្នាំ​ជាប់ៗ​គ្នា​រូប​នេះ​ បាន​លើក​ឡើង​ថា ខ្លួន​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្រុម​មេឃ​ខៀវ។

 

បន្ទាប់​ពី​ការ​មក​ដល់​របស់​ Bravo និង​អ្នកចាំទី​ Willy Caballero ​​ដែល​ជា​​​ទី​ពេញ​ចិត្ត​របស់​អ្នកចាត់ការ​ Pep Guardiola ​ទៀត​នោះ​ ធ្វើ​ឲ្យ​ Joe Hart ​ហាក់​អស់​សង្ឃឹម​ប្រជែង​យក​​តំណែង​អ្នកចាំទី​ដៃ​ទី​១​ទៀត​ហើយ។

 

Man City ទិញ​បាន​ Bravo ​ផ្លូវការ ​​ធ្វើ​ឲ្យ​ Joe Hart ​​រក​ច្រកចេញ

Joe Hart (ក្នុងឡាន) ចេញពីហ្វឹកហាត់ម្សិលមិញ

 

អ្នកចាំទី​វ័យ​២៩​ឆ្នាំ (Joe Hart) ​ត្រូវ​បាន​គេ​ថត​រូប​ពេល​ជិះ​ឡាន​ចេញ​ពី​ទីលាន​ហ្វឹកហាត់​​ម្សិល​មិញ​ ​ដោយ​បង្ហាញ​​ទឹក​មុខ​សោកសៅ ហើយ​ក៏​អាច​ជា​​វត្តមាន​របស់​គេ​លើក​ចុង​ក្រោយ​នៅ​ក្លឹប​ Man City ផង​ដែរ ខណៈ​ដែល​រូប​គេ​​នឹង​រក​ក្លឹប​ថ្មី​ឲ្យ​បាន​ មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​សីហា​សប្ដាហ៍​ក្រោយ​នេះ៕

 

Man City ទិញ​បាន​ Bravo ​ផ្លូវការ ​​ធ្វើ​ឲ្យ​ Joe Hart ​​រក​ច្រកចេញ

 

Man City ទិញ​បាន​ Bravo ​ផ្លូវការ ​​ធ្វើ​ឲ្យ​ Joe Hart ​​រក​ច្រកចេញ

 

Man City ទិញ​បាន​ Bravo ​ផ្លូវការ ​​ធ្វើ​ឲ្យ​ Joe Hart ​​រក​ច្រកចេញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail