សហព័ន្ធ​បញ្ជាក់ U15 ​ទៅ​លេង​នៅ​ចិន មិនមែន​ជម្រើស​ជាតិ​ទេ

សហព័ន្ធ​បាល់ទាត់​កម្ពុជា ​បាន​ធ្វើ​ការ​ប្រកាស​នៅ​លើ Page Facebook ​របស់​ខ្លួន​កាល​ពី​ព្រឹកមិញ​នេះ​ថា​ក្រុម​ U15 ​ទៅ​លេង​នៅ​ប្រទេស​ចិន មិនមែន​ជា​ក្រុម U15 ​របស់​ជម្រើស​ជាតិ​កម្ពុជា​នោះ​ទេ។

 

សហព័ន្ធ​បញ្ជាក់ U15 ​ទៅ​លេង​នៅ​ចិន មិនមែន​ជម្រើស​ជាតិ​ទេ

 U15 ទៅលេងនៅចិន (FFC)

 

នេះ​មានន័យ​ថា U15 ​ទៅ​លេង​នៅ​ពាន “The Belt and Road Initiative” U15 Boys Football Tournament ​គឺ​ជា​ថ្នាល​យុវជន​របស់​សាលា​បាល់ទាត់​ជាតិ​នៅ​បាទី មិនមែន​ជា​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​១៥​ឆ្នាំ​របស់​កម្ពុជា​នោះ​ទេ។​

 

សូម​បញ្ជាក់ នៅ​សាលា​បាល់​ទាត់​បាទី​មាន​កីឡាករ​ក្មេង​ៗ​ច្រើន ហ្វឹកហាត់​នៅ​ទី​នោះ ខណៈ​ដែល​ជម្រើស​ជាតិ​គឺ​ចម្រាញ​ចេញ​ពី​ពួកគេ​ផង និង​តាម​ក្លឹប​ផង៕

 

សហព័ន្ធ​បញ្ជាក់ U15 ​ទៅ​លេង​នៅ​ចិន មិនមែន​ជម្រើស​ជាតិ​ទេ

 

អត្ថបទ៖ មុន្នី រម្យ