Barca ទិញ​បាន​អ្នកចាំទី​ហូឡង់ ​​ដើម្បី​ជំនួស​តំណែង​ Bravo

ក្លឹប​ FC Barcelona ​បាន​ទិញ​យក​អ្នកចាំទី​ជម្រើស​ជាតិ​ហូឡង់​ Jasper Cillessen ​ពី​ក្លឹប​ Ajax ​ក្នុង​តម្លៃ​១២​លាន​ផោន​ (១៥,៨៥​លាន​ដុល្លារ) ​និង​ចុះ​កុងត្រា​​៥​ឆ្នាំ​​ផ្លូវ​ការ​ហើយ​កាល​ពី​ម្សិល​មិញ​ ដើម្បី​ជំនួស​តំណែង​ Claudio Bravo ដែល​ចាក​ចេញ​ទៅ​ក្លឹប​ Manchester City។

 

Barca ទិញ​បាន​អ្នកចាំទី​ហូឡង់ ​​ដើម្បី​ជំនួស​តំណែង​ Bravo

អ្នកចាំទី​ជម្រើស​ជាតិ​ហូឡង់​ Jasper Cillessen

 

អ្នកចាំទី​វ័យ​២៧​ឆ្នាំ ដែល​​បាន​បង្ហាញ​ខ្លួន​៣០​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​ហូឡង់​​រូប​នេះ​ នឹង​ត្រូវ​ប្រជែង​តំណែង​ដៃ​ទី​១ ជាមួយ​អ្នកចាំទី​ Marc-Andre ter Stegen ​ដែល​បច្ចុប្បន្ន​​កំពុង​មាន​បញ្ហា​របួស​ជង្គង់។ Cillessen ​បង្ហាញ​ខ្លួន​ឲ្យ​ Ajax ​៣៩​ប្រកួត​រដូវ​កាល​មុន​ និង​ជួយ​ឲ្យ​ក្រុម​របស់​គេ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២ ចាញ់​ក្រុម​ជើង​ឯក​ PSV Eindhoven ​ចំនួន​២​ពិន្ទុ៕

 

Barca ទិញ​បាន​អ្នកចាំទី​ហូឡង់ ​​ដើម្បី​ជំនួស​តំណែង​ Bravo

 

Barca ទិញ​បាន​អ្នកចាំទី​ហូឡង់ ​​ដើម្បី​ជំនួស​តំណែង​ Bravo

 

Barca ទិញ​បាន​អ្នកចាំទី​ហូឡង់ ​​ដើម្បី​ជំនួស​តំណែង​ Bravo

 

Barca ទិញ​បាន​អ្នកចាំទី​ហូឡង់ ​​ដើម្បី​ជំនួស​តំណែង​ Bravo

 

* ចង់​ដឹង​ថ្វី​ដៃ​ Cillessen ស្អិត​យ៉ាង​ណា សូម​ទស្សនា​ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Dailymail