Selena Gomez ស្រក់​ទឹក​ភ្នែក​ក្រោយ Justin Bieber មាន​មិត្ត​ស្រី​ថ្មី

តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ Selena Gomez ទ្រាំ​មិន​បាន​នៅ​ពេល​ឃើញ​អតីត​មិត្ត​ប្រុស​របស់​ខ្លួន​មាន​ស្នេហា​ពិត​ប្រាកដ​ជាមួយ​ស្រី​ថ្មី។

 

Selena Gomez ស្រក់​ទឹក​ភ្នែក​ក្រោយ Justin Bieber មាន​មិត្ត​ស្រី​ថ្មី

 

រឿង​រ៉ាវ​តារា​ចម្រៀង​សម្បូរ​រឿង​អាស្រូវ Justin Bieber មាន​មិត្ត​ស្រី​ច្រើន​វា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ យ៉ាងណាក៏ដោយ លើក​នេះ​តារា​ចម្រៀង​កើត​ឆ្នាំ​១៩៩៤ ហាក់​មាន​ភាព​ប្រាកដប្រជា​នឹង​តារា​ម៉ូដែល​ជើង​ថ្មី Sofia Richie ខ្លាំង​ដោយ​ពួក​គេ​បាន​ស្អិតល្មួត​នឹង​គ្នា​រាប់​សប្ដាហ៍​មក​ហើយ។ហើយ​រឿង​នេះ​បាន​ធ្វើ ឲ្យ​តារា​ចម្រៀង Selena Gomez រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង។

 

យោង​តាម​ការ​រាយការណ៍​ថ្មី​បំផុត​​របស់​ទស្សនាវដ្ដី Star Magazine មិត្តភ័ក្ដិ​មួយ​រូប​របស់​តារា​ចម្រៀង​ជួរ​មុខ Selena Gomez បាន​ឲ្យ​ដឹង​ថា តារា​ស្រី​រូប​នេះ​បាក់​ទឹក​ចិត្ត​ខ្លាំង​នៅ​ពេល Justin Bieber ​អតីត​មិត្ត​ប្រុស​របស់​ខ្លួន​មាន​ស្នេហា​ជាមួយ​ស្រី​ថ្មី​។ តាម​នោះ​ដែរ ម្ចាស់​បទ “Love You Like A Love Song” បាន​យំ​ឡើង​រីង​ទឹក​ភ្នែក​ដោយ​សារ​រឿង​ខាង​លើ។

 

Selena Gomez ស្រក់​ទឹក​ភ្នែក​ក្រោយ Justin Bieber មាន​មិត្ត​ស្រី​ថ្មី

 

“Justin ចិត្ត​ដាច់​ពេក ដែល​ធ្វើ​ឲ្យ Selena ដឹង​ថា​គេ​ពិត​ជា​ដាច់​ចិត្ត​ពី​នាង​មែន​ទែន​ហើយ” ប្រភព​ខាង​លើ​បង្ហើប។ ជាមួយ​គ្នា​នេះ​ដែរ តារា​វ័យ​២៣​ឆ្នាំ ក៏​ដឹង​ដែរ​ថា មនោសញ្ចេតនា​រវាង​ម្ចាស់​បទ “Sorry” និង​កូន​ស្រី​របស់​តារា​ចម្រៀង Lionel Richie គឺ​ចេញ​មក​ពី​ចិត្ត​ពិត​មែន។

 

“Selena ឮ​ថា Sofia គឺ​ជា​ស្រី​ទី​១​ដែល Justin ដាក់​ចិត្ត​ដាក់​កាយ​លើ​ក្រោយ​បែក​គ្នា​នឹង​នាង។ នាង​បាន​យំ​មិន​ឈប់​ឈរ​។ តារា​វ័យ​២៣​ឆ្នាំ​នេះ លែង​ចង់​សម្ដែង​ហើយ​ថែម​មិន​ចង់​ងើប​ចេញ​ពី​គ្រែ​ទៀត​ផង”។ ជាមួយ​គ្នា​នេះ​ដែរ តារា​ប្រុស​វ័យ​២២​ឆ្នាំ ទើប​តែ​បាន​ត្រលប់​ពី​ប្រទេស​អង់គ្លេស​​វិញ​ដើម្បី​អបអរ​ខួប​លើក​ទី​១៨​របស់​មិត្ត​ស្រី​ថ្មី​របស់​ខ្លួន៕

 

Selena Gomez ស្រក់​ទឹក​ភ្នែក​ក្រោយ Justin Bieber មាន​មិត្ត​ស្រី​ថ្មី

 

Selena Gomez ស្រក់​ទឹក​ភ្នែក​ក្រោយ Justin Bieber មាន​មិត្ត​ស្រី​ថ្មី

 

Selena Gomez ស្រក់​ទឹក​ភ្នែក​ក្រោយ Justin Bieber មាន​មិត្ត​ស្រី​ថ្មី

 

ចុចអាន៖Justin Bieber ឱប​ថើប​មិត្ត​ស្រី​វ័យ​១៧​ឆ្នាំ​ក្នុង​សួន​ក្រោយ​លុប​គណនី Instagram ចោល

 

ប្រែសម្រួល៖ សុវណ្ណផៃ

ប្រភព៖ibtimes