ជុំ លីណូ ហេតុការណ៍​​បុក​គេ​ស្លាប់​នៅ​សៀមរាប នៅ​ដក់​ក្នុង​​ខួរក្បាល​​ជា​និច្ច​

ឆ្លើយ​តប​នឹង​​សំនួរ​របស់​ Sabay ជុំ​វិញ​​​ការ​ចោទសួរ​ពី​អនុស្សាវរីយ​មួយ​ដែល​​​​មិន​អាច​បំភ្លេច​បាន​ក្នុង​អាជីព​សិល្បៈ តារា​​ចម្រៀង​លោក ជុំ លីណូ បាន​ចាត់​ទុក​ថា ហេតុការណ៍​​​គ្រោះថ្នាក់​ចរាចរណ៍​បុក​គេ​ស្លាប់​នៅ​ខេត្ត​សៀមរាប​កាល​ពី​ជាង​១ឆ្នាំ​មុន គឺ​ជា​អនុស្សាវរីយ៍​អាក្រក់បំផុត និង​​ដក់ជាប់​​ក្នុង​ខួរក្បាល​របស់​លោក​ជានិច្ច។

 

ជុំ លីណូ ហេតុការណ៍​​បុក​គេ​ស្លាប់​នៅ​សៀមរាប នៅ​ដក់​ក្នុង​​ខួរក្បាល​​ជា​និច្ច​

 

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​លោក ជុំ លីណូ ដែល​លោក​​គិត​ថា ​បាន​ដក់ជាប់​​ក្នុង​ខួរក្បាល​លោក​ជានិច្ច បាន​​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ម៉ោង​ប្រមាណ ៦ ព្រឹក ស្ថិត​ក្នុង​ទឹកដី ស្រុក​ពួក ខេត្ត សៀម​រាប ។

 

រថយន្ត​របស់​លោក​​ម៉ាក Celica ពណ៌​ទឹក​ប្រាក់​ស្លាក​លេខ ភ្នំពេញ 2W-1055 បើកបរ​ដោយ​បង​ជីដូន​មួយ បាន​បើក​បុក​​ម៉ូតូ C125 មួយ​គ្រឿង​ ជិះ​គ្នា២នាក់។ ហេតុការណ៍​នោះ បាន​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ជាង៥០ឆ្នាំ ម្នាក់​បាន​ស្លាប់ និង ក្មេង​ស្រី​វ័យ​ខ្ទង់​១៨ឆ្នាំ ម្នាក់​​រង​របួស​ធ្ងន់ធ្ងរ។

 

ទោះបី​ជា​​បច្ចុប្បន្ន​បាន​ដោះស្រាយ​​រួច​រាល់​​ហើយ​ក្ដី ប៉ុន្តែ​លោក ជុំ លីណូ នៅ​តែ​សោកស្ដាយ​ពី កំហុស​អចេតនា​របស់​តៃកុង​ឡាន​របស់​ខ្លួន ដែល​បាន​​បើក​បរ​មិន​ប្រុងប្រយ័ត្ន បុក​គេ​ស្ដាប់​គេ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ធ្វើ​ឲ្យ​មាន​វិប្បដិសារី​រហូត​មក​ទល់​បច្ចុប្បន្ន។

 
ជុំ លីណូ ហេតុការណ៍​​បុក​គេ​ស្លាប់​នៅ​សៀមរាប នៅ​ដក់​ក្នុង​​ខួរក្បាល​​ជា​និច្ច​

 

តារា​ចម្រៀង​​មាន​កំណើត​មក​ពី​ខេត្ត​កំពង់ឆ្នាំង​​រូប​នេះ បាន​សុំខមាទោស​ជា​ថ្មី​ម្ដង​ទៀត​ដល់ វិញ្ញាណក្ខន្ធ​ស្ត្រី​ដែល​ស្លាប់ និង ក្រុម​គ្រួសារ ព្រម​ទាំង​សំណូមពរ​ដល់​អ្នក​ដែល​​បើកបរ​ទាំង​អស់ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ល្អ​បំផុត។

 
សូម​​ទស្សនា​វីដេអូ ស្ដី​ពី​ការ​រៀប​រាប់​អនុស្សាវរីយ​​ដែល ជុំ លីណូ គិត​ថា​មិន​​អាច​បំភ្លេច​បាន​ក្នុង​អាជីព​សិល្បៈ
 

 


អត្ថបទ៖ ខុត សីហា