ចាប់ពូលរួចហើយក្នុង Champions League ដោយក្រុមខ្លាំងនៅបែកគ្នាទាំងអស់

(ម៉ូណាកូ)៖ ការចាប់ឆ្នោតបែងចែកពូលក្នុងក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៦-២០១៧ ត្រូវបានបញ្ចប់ហើយកាលពីយប់មិញនេះ ក្នុងទីក្រុង Monaco ប្រទេសបារាំង វគ្គ៣២ក្រុម ដោយមានក្រុម ខ្លាំងៗនៅបែកគ្នាទាំងអស់។

championleague

យោងតាមសារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងថា ការប្រកួតជើងទី១ វគ្គសន្សំពិន្ទុក្នុងពូល នឹងចាប់ផ្តើមនៅថ្ងៃទី ១៣-១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ជាមួយនឹងការបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលនឹងបញ្ចប់នៅថ្ងៃទី០៦-០៧ ខែធ្នូ ខាងមុខ មុននឹងវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុង Cardiff នៃប្រទេសវ៉េល។

ទាំង ៤ក្រុមរបស់ចក្រភពអង់គ្លេស សុទ្ធតែនៅពូលបែកគ្នាទាំងអស់ ដោយ Arsenal ស្ថិតក្នុងពូល A គ្រាដែល Manchester City ស្ថិតក្នុងពូល C ជាមួយនឹងសត្រូវចាស់ FC Barcelona និង Tottenham Hotspur ស្ថិតក្នុងពូល E និងក្រុមជើងឯក Premier League រដូវកាលមុន Leicester City ស្ថិតក្នុងពូល។

Real Madrid ជាក្រុមការពារតំណែងជើងឯកនៃរដូវកាលមុន ហើយក៏ជាក្រុមដែលឈ្នះពាន Champions League នេះបាន ១១ដងច្រើនជាងគេផងដែរ ដោយមាន Atletico Madrid របស់អេស្ប៉ាញដូចគ្នា ជាជើងឯករងរដូវកាលមុន៕

ប្រភព៖ Khmertalking

The post ចាប់ពូលរួចហើយក្នុង Champions League ដោយក្រុមខ្លាំងនៅបែកគ្នាទាំងអស់ appeared first on CamboSport.

  • ចាប់ពូលរួចហើយក្នុង Champions League ដោយក្រុមខ្លាំងនៅបែកគ្នាទាំងអស់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:កីឡា