បច្ចេកវិទ្យា Wi-Fi ថ្មី អាចលឿនជាងបច្ចុប្បន្ន ៣ ដង

អ្នកស្រាវជ្រាវ​មួយ​ក្រុម​មក​ពី​សកលវិទ្យាល័យ​ ​MIT​ ​ទើប​រក​ឃើញ​នូវ​បច្ចេកវិទ្យា​ថ្មី​ ​ដែល​អាច​ធ្វើ​ឲ្យ​ល្បឿន​ ​Wi-Fi​ ​ដើរ​លឿន​ ​និង​បាន​ឆ្ងាយ​ជាង​កម្រិត​បច្ចុប្បន្ន​ ​៣​ ​ដង។

 

បច្ចេកវិទ្យា Wi-Fi ថ្មី អាចលឿនជាងបច្ចុប្បន្ន ៣ ដង

 

បច្ចេកវិទ្យានេះគេហៅថា MegaMIMO 2.0 ដែលនឹងត្រូវបំពាក់លើឧបករណ៍ Router សម្រាប់​ប្រើប្រាស់​តាម​កម្មវិធី​ ​ឬ​តំបន់​សំខាន់​ៗ​ដូច​ជា​ពហុកីឡាដ្ឋាន​ ​ព្រលានយន្តហោះ​ ​និង​កន្លែង​ទី​សាធារណៈ​នានា​ដែល​ត្រូវ​ការ​បណ្ដាញ​អ៊ីនធឺណិត​ ​ហើយ​មាន​អ្នក​ប្រើប្រាស់​ច្រើន។

 

ក្រុម​អ្នក​ផលិត​ក៏​មាន​គម្រោង​នឹង​សហការ​ជា​មួយ​ក្រុមហ៊ុន​ ​Cisco និងNetgear​ ​ដើម្បី​បំពាក់​បច្ចេកវិទ្យា​ទាំង​នេះ​នៅ​ផលិត​ផល​ ​Router​ ​របស់​ក្រុមហ៊ុន​ទាំង​ ​២​ ​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​អ្នក​ប្រើ​ឯកជន​ផង​ដែរ៕

 

អាន​បន្ត​ ​៖​ iOS 9.3.5 ទើប​បញ្ចេញ​មុន​នេះ​ អាចទប់​ស្កាត់​ដំណើរ​ការកម្មវិធីតាមដាន​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​sciencealert