ប្រធានាធិបតី ​Duterte ៖ ហ្វីលីពីននឹងតស៊ូ​ធ្វើសង្គ្រាមប្រសិនបើចិនឈ្លានពានដែនអធិបតេយ្យ

ប្រធានាធិបតី ​Duterte ៖ ហ្វីលីពីននឹងតស៊ូ​ធ្វើសង្គ្រាមប្រសិនបើចិនឈ្លានពានដែនអធិបតេយ្យ
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃទី២៥ ខែសីហា បានប្រកាសថា កម្លាំងទាហានប្រទេសលោកនឹងប្តេជ្ញាធ្វើសង្គ្រាមដល់ទីបញ្ចប់ ប្រើសិនបើដែនអធិបតេយ្យរងការឈ្លានពានពីចិននោះ ។

មានប្រសាសន៍កាន់កម្លាំងយោធា នៅក្នុងជំរំនៅទីក្រុងម៉ានីល  លោកឌូទឺទេបញ្ជាក់ថា «ខ្ញុំសូមធានាថា ប្រសិនបើពួកគេ (ចិន) ឈ្លានពានដែនអធិបតេយ្យនោះ នឹងមានសង្គ្រាមបង្ហូរឈាមជាមិនខាន ។ យើងមិនលើកលែងនោះឡើយ  ទាំងកម្លាំងទាហាន និងរូបខ្ញុំ និងពលីជីវិតដើម្បីការពារទឹកដី»។

កន្លងមក លោកឌូទឺទេ បានបញ្ជូនអតីតប្រធានាធិបតីហ្វីលីពីន លោក Fidel Ramos ទៅកាន់ប្រទេសចិនដើម្បីពិភាក្សាក្រោយពេលតុលាការអាជ្ញាកណ្តាលអន្តរជាតិបានកាត់ក្តីឲ្យហ្វីលីពីនឈ្នះកាលពីថ្ងៃទី១២ ខែកក្កដា ។ ប៉ុន្តែហ្វីលីពីន បានទុកផ្លូវឲ្យមានកិច្ចពិភាក្សាជាមួយចិនដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ។

ប៉ុន្តែប្រធានាធិបតីហ្វីលីពីន ក៏បានព្រមានដល់ទីក្រុងប៉េកាំថា ត្រូវតែគោរពទៅតាមច្បាប់អន្តរជាតិ នឹងសេចក្តីសម្រេចរបស់តុលាការ ហើយបើបន្តឈ្លានពាន់ទឹកដីហ្វីលីពីននោះ សង្គ្រាមមិនអាចគេចផុតឡើយ ។

កាលពីថ្ងៃទី២៣ ខែសីហា លោក Duterte បានបញ្ជាក់ថា កិច្ចពិភាក្សាទ្វេភាគី  រវាងរូបលោកនិងមេដឹកនាំចិនអាចនឹងធ្វើឡើងនៅក្នុងឆ្នាំនេះ ។ លោកបន្តទៀតថា កិច្ចពិភាក្សានោះ គ្មានការលើកឡើងពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រជុំអាស៊ាននៅទីក្រុងវៀនចាន់ ប្រទេសឡាវ ខែក្រោយឡើយ ។ ប៉ុន្តែលោកចង់ពិភាក្សាដោយផ្ទាល់ជាមួយចិនលើបញ្ហាវិវាទដែលសមុទ្រ ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ប្រធានាធិបតី ​Duterte ៖ ហ្វីលីពីននឹងតស៊ូ​ធ្វើសង្គ្រាមប្រសិនបើចិនឈ្លានពានដែនអធិបតេយ្យ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: