កំហឹងកម្មករទប់លែងបាន! អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបូលីវី ត្រូវក្រុមកម្មករអណ្តូងរ៉ែវាយតប់រហូតដល់ស្លាប់

កំហឹងកម្មករទប់លែងបាន! អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបូលីវី ត្រូវក្រុមកម្មករអណ្តូងរ៉ែវាយតប់រហូតដល់ស្លាប់

(បូលីវី)៖ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបូលីវីលោក Rodolfo Illanes ត្រូវបានកម្មករអណ្តូងរ៉ែរាប់សិបនាក់ វាយតប់ រហូតដល់ស្លាប់ បន្ទាប់ពីពួកគេបានចាប់រូបលោក ធ្វើជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦ដោយដកស្រង់សេចក្តីរាយការណ៍ របស់វិទ្យុជាតិបូលីវី។

លោក Ramiro Guerrero ដែលជារដ្ឋអាជ្ញានៃប្រទេសបូលីវី បានថ្លែងនៅថ្ងៃសុក្រនេះថា «ទោះបីជាវិទ្យុបានផ្សាយ ថាលោកអនុរដ្ឋមន្ត្រីបានស្លាប់ក៏ដោយ ក៏យើងនៅមិនទាន់ដឹងថា ស្ថានភាពពិតប្រាកដរបស់លោកទៅជាយ៉ាងណា នៅឡើយដែរ។ យើងរង់ចាំការមើលឃើញផ្ទាល់ភ្នែក និងមានការពិនិត្យច្បាស់លាស់ជាមុនសិន»។

គួរបញ្ជាក់តាមរដ្ឋាភិបាលបូលីវី បានប្រកាសកាលពីពេលថ្មីៗនេះថា អនុរដ្ឋមន្ត្រីមហាផ្ទៃលោក Rodolfo ត្រូវបាន ពួកកម្មករអណ្តូងរ៉ែចាប់ជម្រិត បន្ទាប់ពីលោកបានធ្វើការចរចាជាមួយក្រុមកម្មទាំងនោះនៅក្នុងខេត្ត Panduro នៅថ្ងៃព្រហស្បតិ៍ តែមិនត្រូវគ្នា ទើបពួកគេចាប់លោកយកទៅធ្វើបាបតែម្តង។ តំបន់ដែលកើតហេតុខាងលើនេះគឺ ស្ថិតនៅចម្ងាយ ១៦០គីឡូម៉ែត្រពីរដ្ឋធានីឡាប៉ាស។

សម្រាប់កម្មករអណ្តូងរ៉ែនៅក្នុងតំបន់ខាងលើនេះ ត្រូវបានរដ្ឋាភិបាលធ្វើការរឹតបន្តឹងច្បាប់ ដើម្បីឲ្យពួកគេគោរពទៅតាម អ្វីដែលអាជ្ញាធរចេញបញ្ជា ប៉ុន្តែវាបានឈានទៅរកការប្រឆាំងតវ៉ា ដែលនាំឲ្យប៉ូលិសបាញ់កម្មករពីរនាក់ស្លាប់ កាលពី ថ្ងៃពុធ ហើយនៅក្នុងនោះប៉ូលិស ១៧នាក់ក៏បានទទួលរងរបួសផងដែរ។ លោកអនុរដ្ឋមន្ត្រីបានចុះទៅកាន់ទីនោះ នៅថ្ងៃបន្ទាប់ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែបែរជាត្រូវកម្មករធ្វើបាបរហូតដល់ស្លាប់បែបនេះ៕

ប្រភព៖ Fresh News

  • កំហឹងកម្មករទប់លែងបាន! អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបូលីវី ត្រូវក្រុមកម្មករអណ្តូងរ៉ែវាយតប់រហូតដល់ស្លាប់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: