ប៉ូលិសប្រេស៊ីល ស្នើឲ្យតុលាការដាក់គុក កីឡាករហែលទឹកអាមេរិក Lochte ៦ខែ ពីបទភូតកុហកថា ចោរប្លន់ ក្នុងអំឡុង Rio Olympic​ 2016

(ក្រុងរីយ៉ូ)៖ ប៉ូលិសប្រេស៊ីល បានស្នើសុំដល់ស្ថាប័នតុលាការ ចាត់វិធានការណ៍ក្តៅទៅលើអត្តពលិកកីឡាហែលទឹកអាមេរិក Ryan Lochte ឲ្យជាប់ពន្ធនាគារ ៦ខែ ពីបទរាយការណ៍កុហកប៉ូលិសថា ពួកគេត្រូវបានចោរប្រដាប់ដោតកាំភ្លើងប្លន់ ក្នុងប្រកួតកីឡាអូឡាំពិក Rio Olympic Games 2016។

ប៉ូលិសប្រេស៊ីល ស្នើឲ្យតុលាការដាក់គុក កីឡាករហែលទឹកអាមេរិក Lochte ៦ខែ ពីបទភូតកុហកថា ចោរប្លន់ ក្នុងអំឡុង Rio Olympic​ 2016

សារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងថ្ងៃនេះថា ម្ចាស់មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០១៦ គឺជាអ្នកនឹកឃើញរឿងប្រឌិតថាចោរប្លន់ និងបានរាយការណ៍ប្រាប់ប៉ូលិសប្រេស៊ីល ថែមទាំងប្រាប់ទូរទស្សន៍ CCTV ទៀតផង កាលពីរាត្រីថ្ងៃទី១៥ សីហា ដែលតាមការពិត ពួកគេទាំង៤នាក់ បានបង្ករឿងនៅស្ថានីយ៍ចាក់សាំងសោះ នេះបើយោងតាមរបាយការណ៍ប៉ូលិស ក្រោយពិនិត្យកាមេរ៉ាសុវត្ថិភាព។

តែយ៉ាងណាមិញ Lochte បានធ្វើដំណើរមកដល់អាមេរិកមុនគេ ដោយពុំត្រូវបានប៉ូលិឲ្យប្រេស៊ីលសួរនាំឡើយ ខណៈមិត្តរួមក្រុមពួកគេ៣នាក់ទៀត ត្រូវបានប៉ូលិសដកលិខិតឆ្លងដែនទុក និងសួរនាំបន្ថែម មុនពេលដោះលែង។

ប៉ូលិសប្រេស៊ីល ស្នើឲ្យតុលាការដាក់គុក កីឡាករហែលទឹកអាមេរិក Lochte ៦ខែ ពីបទភូតកុហកថា ចោរប្លន់ ក្នុងអំឡុង Rio Olympic​ 2016

ភ្លាមៗនោះ២ថ្ងៃ គណៈកម្មាធិការកីឡាអូឡាំពិកអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍សុំទោស ចំពោះទង្វើដែលមិនអាចទទួលយកបានរបស់ពួកគេទាំង៤នាក់ដែរ គ្រាដែលកីឡាករ James Feigen តម្រូវឲ្យបង់ប្រាក់ ១១០០០ដុល្លារដែរនោះ។

អ្នកនាំពាក្យប៉ូលិសលោក Clemente Braune បានថ្លែងឲ្យដឹងថា Lochte នឹងត្រូវឡើងតុលាការឆាប់ៗ មុននឹងទទួលទោស ដែលអាចជាប់គុក ៦ខែទៀតផង។

ក្រោយមានរឿងក្តីនេះកើតឡើង ក្រុមហ៊ុនធំៗ ៤ បានបញ្ចប់កិច្ចសន្យាឧបត្ថម្ភកីឡាករហែលទឹក Ryan Lochte ជាផ្លូវការហើយ ហើយអាជីពហែលទឹករបស់គេ ក៏កំពុងស្ថិតក្នុងភាពស្រពិចស្រពិលដែរ៕

ប៉ូលិសប្រេស៊ីល ស្នើឲ្យតុលាការដាក់គុក កីឡាករហែលទឹកអាមេរិក Lochte ៦ខែ ពីបទភូតកុហកថា ចោរប្លន់ ក្នុងអំឡុង Rio Olympic​ 2016

ប្រភព៖ Fresh News

  • ប៉ូលិសប្រេស៊ីល ស្នើឲ្យតុលាការដាក់គុក កីឡាករហែលទឹកអាមេរិក Lochte ៦ខែ ពីបទភូតកុហកថា ចោរប្លន់ ក្នុងអំឡុង Rio Olympic​ 2016已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: