ខ្ញុំ​ស្រលាញ់​នាង តែ​ខ្ញុំ​គ្មានលទ្ធភាព​… ជា​ប្រយោគ​របស់​​បុរស​កំសាក​

បុរសម្នាក់បានសួរខ្ញុំថា តើអោយខ្ញុំសន្យាជាមួយមិត្តស្រី ថាខ្ញុំនឹងរៀបការជាមួយនាងម្តេចបានបើខ្ញុំគ្មានប្រាក់ផងនោះ?។ មែនហើយ តើត្រូវធ្វើដូចម្តេច ព្រោះនេះក៏ជាសំនួរដែលបុរសជាច្រើនតែងសួរខ្លួនឯងដែរ នៅពេលដែលមិត្តស្រីរបស់គាត់ត្រូវការបញ្ចប់ការយល់សុបិន្ត។

ខ្ញុំ​ស្រលាញ់​នាង តែ​ខ្ញុំ​គ្មានលទ្ធភាព​… ជា​ប្រយោគ​របស់​​បុរស​កំសាក​

ខ្ញុំប្រាប់គាត់ថា «លុយមិនមែនជាអ្វីៗគ្រប់យ៉ាងទេ។ វាមិនមែនជាឧបសគ្គនៅចន្លោះការសម្រេចចិត្តរបស់អ្នក ក្នុងការសន្យាជាមួយមិត្តស្រីនោះទេ»។ បើសិនជាអ្នកនិយាយទៅកាន់មិត្តស្រីរបស់អ្នកថា អ្នកគ្មានលទ្ធភាព នោះមានន័យថា អ្នកបានបោះបង់ចោលការទទួលខុសត្រូវមួយដ៏ធំ ព្រោះនាងនឹងគិតថា អ្នកជាមនុស្សដែលមិនអាចពឹងពាក់បាននោះទេ ចុងក្រោយអាចនឹងនិយាយពាក្យ «លាហើយ» ជាមួយអ្នកទៀតផង។

សូមព្យាយាមឡើង សូមបង្ហាញពីការទទួលខុសត្រូវរបស់ចំពោះស្នេហា បើសិនជាអ្នកស្រលាញ់ និងចង់រួមរស់ជាមួយមិត្តស្រីរបស់អ្នក អស់ពេញមួយជីវិត។ ដូចអ្វីដែលខ្ញុំនិយាយ លុយមិនមែនជាអ្វីៗគ្រប់យ៉ាងទេ ប៉ុន្តែលុយអាចជួយអោយអ្នកសម្រេចក្តីសុបិន្ត និងគោលបំណងក្នុងចិត្ត ក៏អាចធ្វើអោយស្នេហារបស់អ្នកជោគជ័យផងដែរ។ ប៉ុន្តែចូរគិតថា យើងមានវិធីសាស្រ្តច្រើនណាស់ដើម្បីរកលុយ តែមានមធ្យោបាយមិនច្រើនទេក្នុងការគ្រប់គ្រងការស្រលាញ់ខ្លួនឯង និងផ្តល់ទំនុកចិត្តអោយមនុស្សជាទីស្រលាញ់របស់ខ្លួន។

ខ្ញុំចង់អោយអ្នកដឹងថា នៅគ្រាចុងក្រោយ មនុស្សស្រីម្នាក់គ្រាន់តែចង់បានបុរសម្នាក់ ដែលអាចការពារនាង អាចផ្តល់ភាគកក់ក្តៅគ្រប់គ្រាន់អោយនាង និងក្រុមគ្រួសារ នាងនឹងមិនបារម្ភពីបញ្ហាសេដ្ឋកិច្ចរបស់អ្នកនោះទេ ព្រោះនាងអាចនឹងប្រឈមមុខនឹងរឿងទាំងអស់នេះ បើសិនជានាងអាចទទួលបានបុរសម្នាក់ដូចនាងប៉ងប្រាថ្នា។ ដូច្នេះកុំគិតច្រើនរឿងលុយ ព្រោះបើអ្នកព្យាយាម អ្នកនឹងអាចបង្កើតលុយបាន មែនទេ?

កុំផ្តល់ការជឿជាក់របស់អ្នកអោយអ្នកដទៃដឹងព្រោះតែលុយរបស់អ្នក ចូរផ្តល់ការជឿជាក់អោយគេ ដោយការបើកចិត្តទូលាយ និងវិធីសាស្រ្តក្នុងការរស់នៅរបស់អ្នក.. ព្រោះនេះគឺជាអ្វីដែលនឹងធ្វើអោយជីវិតរបស់អ្នកពោរពេញដោយសុខសុភមង្គល។

ប្រភព ៖ wikisne

  • ខ្ញុំ​ស្រលាញ់​នាង តែ​ខ្ញុំ​គ្មានលទ្ធភាព​… ជា​ប្រយោគ​របស់​​បុរស​កំសាក​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ចំនេះដឹង
Tags: