ប្រពន្ធចាក់សោទ្វារពីក្នុង ទុកឲ្យដេកក្រៅផ្ទះ មានអីបុរសស្រវឹងខួបនៅមិនស្រណុកទៅស៊កក្បាលតាមប្រហោងទ្វារជាប់រើពុំរួច!

បុរសប្រមឹកជនជាតិចិនម្នាក់ បានធ្វើឲ្យអ្នកលេងអ៊ីនធើរណេតផ្ទុះសំណើច និងហួសចិត្តយ៉ាងខ្លាំង ព្រោះតែផឹកខ្លាំងពេកដល់ថ្នាក់ឆ្គួត ទៅស៊កក្បាលនឹងប្រហោងទ្វារផ្ទះជាប់រើពុំរួចយ៉ាងនេះ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសស្រវឹងខួបម្នាក់ឈ្មោះ Zhang ដែលរស់នៅក្នុងខេត្ត Jiangsu ភាគខាងកើតនៃប្រទេសចិន បានជាប់ក្បាលនៅនឹងប្រហោងទ្វារផ្ទះរបស់គាត់ កាលពីថ្ងៃទី ១៩ សីហា ២០១៦ ។

បើតាមប្រភពឲ្យដឹង បុរសអាយុ ៤៣ ឆ្នាំ រូបនេះតែងផឹកស្រាយ៉ាងច្រើនៗរៀងរាល់ថ្ងៃ ។ ហើយនៅថ្ងៃផឹកលើកចុងក្រោយនោះ ប្រពន្ធរបស់គាត់បានចាក់សោរទ្វារពីក្នុង ដោយទុកឲ្យគាត់នៅដេកស្វាងនៅខាងក្រៅផ្ទះ ។ ប៉ុន្តែ មិននឹកស្មានថា គាត់ទៅស៊កក្បាលរបស់គាត់ចូលតាមប្រហោងនៃទ្វារផ្ទះ និងលទ្ធផលត្រូវជាប់ក្បាលស្តិនបែបនេះឡើយ ។

ក្រុមពន្លត់អគ្គីភ័យត្រូវបានបញ្ជូនទៅកាន់ផ្ទះកើតហេតុភ្លាមៗ ហើយពួកគេបានប្រើឧបករណ៍ពង្រីក (hydraulic dilator) ដើម្បីពង្រីកប្រហោងបង្អួចរំដោះគាត់ ៕


ប្រពន្ធចាក់សោទ្វារពីក្នុង ទុកឲ្យដេកក្រៅផ្ទះ មានអីបុរសស្រវឹងខួបនៅមិនស្រណុកទៅស៊កក្បាលតាមប្រហោងទ្វារជាប់រើពុំរួច!

រោងចក្រ ២ ត្រូវរឹបអូសទ្រព្យលក់ឡាយឡុងយកប្រាក់បើកឲ្យកម្មករ

ប្រពន្ធចាក់សោទ្វារពីក្នុង ទុកឲ្យដេកក្រៅផ្ទះ មានអីបុរសស្រវឹងខួបនៅមិនស្រណុកទៅស៊កក្បាលតាមប្រហោងទ្វារជាប់រើពុំរួច!

វិភាគ៖ ហេតុអ្វីបានលោក ហ៊ុន សែន មិនចង់ឮពាក្យ «ដូរមិនដូរ»?