The Rock ឈរ​លើ​ ឈិន ឡុង​​ជា​តារា​សម្ដែង​ប្រុស​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ឆ្នាំ​នេះ

តារា​សម្ដែង​ហូលីវូដ Dwayne “The Rock” Johnso បាន​ក្លាយ​ជា​តារា​សម្ដែង​ប្រុស​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៦​នេះ ខណៈ​តារា​សម្ដែង​ហុងកុង​ Jackie Chan ឈរ​នៅ​លេខ​២។ នេះ​តាម​ការ​ប្រកាស​របស់​ទស្សនាវដ្ដី​ forbes។

 

The Rock ឈរ​លើ​ ឈិន ឡុង​​ជា​តារា​សម្ដែង​ប្រុស​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ឆ្នាំ​នេះ

  រូបភាពផ្ដល់​សិទ្ធិដោយ Reuters

 

រយៈ​ពេល​១២​ខែ​ចុងក្រោយ អតីត​អ្នក​កីឡាកាស​រូប​នេះ​រក​ចំណូល​បាន​ដល់​៦៤,៥​លាន​ដុល្លារ ដែល​ជា​ជា​ចំនួន​លើ​សចំណូល​ឆ្នាំ​មុន​២ដង។ ទឹកប្រាក់​ដែល​ The Rock ទទួល​បាន​ដ៏​សន្ធឹកសន្ធាប់​នេះ​ភាគ​ច្រើន​បាន​មក​ពី​ការ​ជោគជ័យ​សម្ដែង​ក្នុង​​រឿង​ “​Central Intelligence” បញ្ចាំង​កាល​ពី​ខែ​មិថុនា​និង​រឿង “Fast 8” និង“Baywatch” ដែល​មិន​ទាន់​បញ្ចាំង។

 

 

The Rock ឈរ​លើ​ ឈិន ឡុង​​ជា​តារា​សម្ដែង​ប្រុស​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ឆ្នាំ​នេះ

  រូបភាពផ្ដល់​សិទ្ធិដោយ Reuters

 

ងាក​មក​​តារា​សម្ដែង​ហុងកុង Jackie Chan បាន​ឈរ​លេខ​២​​ក្នុង​បញ្ជី​ឈ្មោះ​តារា​សម្ដែង​ប្រុស​រក​ចំណូល​បាន​ច្រើន​ជាង​គេ​២​ឆ្នាំ​ជាប់​គ្នា​ហើយ ដោយ​ក្នុង​ឆ្នាំ​នេះ​គេ​រក​បាន​៦១​លាន​ដុល្លារ ខណៈ​ឆ្នាំ​មុន​រក​បាន​៥០​លាន​ដុល្លារ​ មាន​ន័យ​ថា​កើន​១១​លាន​ដុល្លារ​លើស​ឆ្នាំ​២០១៥៕​

 

ខាងក្រោម​ជា​បញ្ជី​ឈ្មោះ​តារា​សម្ដែង​ប្រុសស្រី​​ទាំង​១០​រក​ចំណូល​បាន​ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៦៖

 

The Rock ឈរ​លើ​ ឈិន ឡុង​​ជា​តារា​សម្ដែង​ប្រុស​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ឆ្នាំ​នេះ

 

ចុចអាន៖Jennifer Lawrence ក្លាយ​ជា​តារា​សម្ដែង​ស្រី​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​២​ឆ្នាំ​ជាប់​គ្នា

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព ៖ forbes