នាយ ស្លេក មាន​តួនាទី​បន្ថែម​ទៀត​នៅ CTN

តារា​កំប្លែង​ប្រុស​ពូកែ​កំណាព្យ​កាព្យ​ព្យាង្គ នាយ ស្លេក ថ្មី​ៗ​នេះ​ត្រូវ​បាន​លោក សុវណ្ណ រិទ្ធី ហៅ​តា​វ៉ិចទ័រ​ប្រគល់​តួនាទី​សំខាន់​មួយ​ឲ្យ​កាន់​កាប់។ ពេល​សួរ​ដេញដោល​​រឿង​នេះ​តារា​មាន​ប្រភព​មកពី​ខេត្ត​ កំពង់ចាម បាន​និយាយ​ថា​នោះ​មិន​មែន​តួនាទី​អ្វី​ទេ។

 

នាយ ស្លេក បន្ត​ថា នោះ​មិន​គិត​ជា​តួនាទី​អ្វី​ឡើយ តែ​គឺ​ការ​រំលែក​ការងារ​ខ្លះ​ពី​លោក រិទ្ធី ប៉ុណ្ណោះ។ “តាម​ពិត​ទៅ​នោះ​មិន​មែន​ជា​តួនាទី​អ្វី​ទេ គ្រាន់តែ​ជា​ការ​ចែក​រំលែក​កិច្ចការ​ខ្លះ​ពី​តា​វ៉ិចទ័រ ដោយ​គ្រាន់តែ​ជួយ​សរសេរ​ប៉ារូល​រឿង និង​ដឹកនាំ​ការ​សម្ដែង​របស់​ក្រុម​កំប្លែង “ចៅ​លោក​តា” ក្នុង​មួយ​អាទិត្យ​មួយ​សម្រាប់​សម្ដែង​លើ​ឆាក។”

 

បុរស​វ័យ ៤០ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ការ​ដែល​លោក​ចូល​ខ្លួន​មក​ធ្វើ​កិច្ចការ​ទាំងនោះ ព្រោះ​លោក  រិទ្ធី  រវល់​ពេក​ទើប​ចង់​ជួយ​សម្រួល​ការងារ​ខ្លះ​ទៅ។

 

នាយ ស្លេក មាន​តួនាទី​បន្ថែម​ទៀត​នៅ CTN

 

តែ​ទោះ​ជា​បែប​នោះ​ក្ដី​ អ្នក​ផលិត​កម្មវិធី​ឲ្យ​ស្ថានីយ​ទូរទស្សន៍ CTN  តា​វ៉ិចទ័រ បាន​បញ្ជាក់​ថា​លោក​បាន​ប្រគល់​តួនាទី​ជា​អ្នក​ដឹកនាំ​ក្រុម​កំប្លែង “ចៅ​លោក​តា” នោះ​ទៅ ហើយ ​នាយស្លេក ពិតជា​ជួយ​កិច្ចការ​លោក​បាន​យ៉ាង​ច្រើន​ថែម​ទៀត​ផង៕

 

 

អត្ថបទ៖ទ្រី រ៉ាវី